Facebook ប្ដូរឈ្មោះក្រុមហ៊ុនទៅជា «Meta» ខណៈដែលបណ្ដាញសង្គមនេះ ចង់ផ្តោតសំខាន់លើពិភពនិម្មិត

វ៉ាស៊ីនតោន Facebook ឥឡូវនេះ បានប្ដូរឈ្មោះក្រុមហ៊ុនជាផ្លូវការទៅជា «Meta» ដែលគោលបំណងនៃការប្ដូរឈ្មោះនេះ គឺចង់ផ្ដោតសំខាន់ទៅលើការបង្កើតចក្រវាឡ «metaverse» ឬ ជាពិភព «និម្មិត»។

ក្រុមហ៊ុននិយាយថា វានឹងកាន់តែប្រសើរឡើងក្នុងការរួមបញ្ចូលនូវអ្វីដែលខ្លួនធ្វើ ព្រោះវានឹងពង្រីកលើសពីប្រព័ន្ធផ្សព្វផ្សាយសង្គ ទៅជាវិស័យនានាដូចជា Virtual Reality (VR) ជាដើម។ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រកាសឈ្មោះថ្មីនេះ ស្របដែលលោកបានបង្ហាញពីផែនការបង្កើត “Metaverse” ជាពិភពអនឡាញដែលមនុស្សអាចលេងហ្គេម ធ្វើការ និងទំនាក់ទំនងក្នុងបរិយាកាសនិម្មិតដែលជារឿយៗគឺប្រើឧបករណ៍ VR។ លោក Mark Zuckerberg និយាយថា

លោក Mark Zuckerberg បន្ថែមថា នៅពេលនេះក្រុមហ៊ុននឹងផ្ដោតសំខាន់លើការបណ្ដាក់ទុន និងវិនិយោគទៅលើឧបករណ៍ VR ព្រោះវានឹងជួយឱ្យពិភពលោក និងពិភពនិម្មិតកាន់តែខិតជិតគ្នា ហើយអ្វីដែលអស្ចារ្យនោះគឺបច្ចេកវិទ្យានឹងធ្វើឱ្យពិភពលោករបស់មនុស្សនាពេលអនាគតកាន់តែអស្ចារ្យ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner