ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់លោកអ្នកហាក់មានភាពរឹងស្ទះច្រើន ជាពិសេសទាក់ទងនឹងកិច្ចការដែលមិនទាន់បានដោះស្រាយរួចរាល់។ ក្នុងពេលជាមួយគ្នា ប្រហែលជាអ្នកមិនគួរធ្វើឲ្យមានភាពល្អកកករជាមួយនឹងថ្នាក់លើនោះទេ។ សូមរស់នៅដោយភាពអត់ធ្មត់ ​ស្ងប់ស្ងៀម ព្រមទាំងមានភាពទៀងត្រង់ជានិច្ចជាមួយមនុស្សក្នុងក្រុមការងារ ពិសេសជាមួយដៃគូជំនួញ។ យកល្អគួរសំឡឹងមើលឳកាសផ្សេងៗនៅខាងក្រៅ ពិសេសគួរធ្វើទំនាក់ទំនងឲ្យបានធំទូលាយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានភាពជោគជ័យធំលើការងារ ក៏ដូចជាមុខជំនួញ។ ការចំណាយរបស់លោកអ្នកនឹងទទួលបានផលតបស្នងយ៉ាងពេញចិត្ត។ ដោយសារថ្ងៃនេះក៏ជាពេលវេលាមានអំណោយផលសម្រាប់ការចរចា គួរប្រើប្រាស់ពេលវេលាថ្ងៃនេះក្នុងការពិភាក្សា ដោះស្រាយបញ្ហា ឬការតាំងបង្ហាញគម្រោងផែនការ។ ដោយឡែក សូមលោកអ្នករក្សាអាកប្បកិរិយា ធ្វើយ៉ាងណាកុំសំដែងភាពរឹងទទឹង ការមើលស្រាលបញ្ហា និងការមិនយកចិត្តទុកដាក់ផ្សេងៗ។ ក្នុងនោះ លោកអ្នកមិនត្រូវបោះបង់ចោលការប្រកួតប្រជែងនោះទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មី និងការដោះស្រាយបញ្ហានានា។ លោកអ្នកគួរចំណាយពេលវេលាពិនិត្យវាយតម្លៃគម្រោងផែនការជាថ្មី ស្វែងយល់ពីភាពប្រែប្រួល ពិសេសការប្រមូលយកពត៌មាន។ ក្នុងពេលនេះ លោកអ្នកមិនគួរធ្វើអ្វីដែលគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ពីព្រោះស្របពេលនឹងជោគជ័យ បញ្ហា ឬភាពរឹងស្ទះគឺនៅប្រកៀកគ្នាតែម្តង។ យកល្អ សូមធ្វើការជាក្រុម និងគោរពការទទួលខុសត្រូវរបស់ខ្លួន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងមានលទ្ធភាពបញ្ចប់ការងារបានដោយជោគជ័យ និងរហ័សរហួនណាស់។​ ក្រៅពីនេះនឹងទទួលបានទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួនបានល្អប្រសើរណាស់។ តែទោះយ៉ាងណាក្តី សូមប្រកាន់ខ្ជាប់នូវគម្រោងផែនការ ពីព្រោះភាពរាំងស្ទះខ្លះអាចកើតឡើងបានយ៉ាងងាយណាស់ក្នុងពេលនេះ។ ប្រសិនបើអាចធ្វើបាន គួរចាកចេញពីស្ថានភាពចាស់ ពីព្រោះឳកាសមានច្រើននៅខាងក្រៅ។ ក្រៅពីនេះ គួរគ្រប់គ្រងការគតិ ឲ្យស្ថិតក្នុងកំរិតត្រឹមត្រូវ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពខ្ពស់ធ្វើឲ្យរាល់ការងារទាំងអស់សម្រេចបានជោគជ័យ ប៉ុន្តែលោកអ្នកហាក់សង្ស័យចំពោះសមត្ថភាពរបស់ខ្លួនជ្រុលពេក ឬផ្តេកផ្តួលការគិតទៅលើបទពិសោធន៍ចាស់ ឬការបរាជ័យជាដើមន។ វាគ្មានហេតុផលណាមួយដែលអ្នកគួរភ្ជាប់ជំហានជាមួយនឹងបញ្ហានោះទេ។ សូមប្រើប្រាស់វាជាបទពិសោធន៍ ប៉ុន្តែមិនមែនសម្រាប់ភាពភ័យខ្លាចនោះទេ។ ម្យ៉ាងទៀត មិនចាំបាច់អ្វីត្រូវផ្គាប់ចិត្តអ្នកដទៃក៏ទេ ឬស្តាប់ការវាយតម្លៃរបស់ពួកគេឡើយ លោកអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញធ្វើឲ្យការងារបានជោគជ័យ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មានអារម្មណ៍ធុញថប់ខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ដល់កិច្ចការរបស់ខ្លួនយ៉ាងខ្លាំង។ សូមលោកអ្នកព្យាយាមបែងចែកការងារ និងបញ្ហា។ កុំបន្ថែមបន្ទុកឲ្យខ្លួនឯងរហូតបង្ខំអ្នកឲ្យបាត់បង់ជំនឿលើខ្លួនឯង។ សូមចាប់ផ្តើមជាថ្មី ក្រឡេកមើលស្ថានភាពជុំវិញខ្លួន ហើយដោះស្រាយបញ្ហាចំពោះមុខ។ ផលលំបាកទាំងនេះជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ហើយអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការដោះស្រាយ។ ប្រសិនបើលោកអ្នកមិនអាចរកច្រកចេញដែលសមស្រប គួរសុំជំនួយពីមនុស្សនៅក្បែរ។​

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះជាថ្ងៃដែលមានអំណោយផលសម្រាប់ការទំនាក់ទំនងជាមួយដៃគូ និងការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្មដោយជោគជ័យ។ សម្រាប់លោកអ្នកដែលរកស៊ីជួញដូរនឹងទទួលបានលាភធំទាក់ទងនឹងហិរញ្ញវត្ថុ ចំណែកកិច្ចការដែលទាក់ទងនឹងអចលនទ្រព្យនឹងអាចផ្តល់ផលលើសពីការរំពឹងទុក។ ចំពោះបញ្ហាគឺអាចកើតឡើង ក៏ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរនោះទេ។​ ក្រៅពីនេះ ប្រសិនបើអ្នកនឹងរៀបចំពិធីមង្គល ការសង់ផ្ទះសំបែង ឬធ្វើពិធីមង្គលនឹងអាចកើតលាភយសសក្តិយ៉ាងពេញចិត្តក្រែលែង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះជាថ្ងៃដែលមានអំណោយផលសម្រាប់ការទំនាក់ទំនងជាមួយដៃគូ និងការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្មដោយជោគជ័យ។ ក្នុងពេលនេះ លោកអ្នកអាចបញ្ចៀសភាពអសកម្ម គំនិតអវិជ្ជមានពីមនុស្សនៅក្បែរខ្លួន និងការឈ្នានីសនានា។ ក្នុងនោះគួរចំណាយពេលវេលាបន្ថែមទៀតក្នុងការរឹងចំណងមិត្តភាព ការធ្វើទំនាក់ទំនង និងការផ្សព្វផ្សាយពាណិជ្ជកម្ម។ ជាទូទៅលោកអ្នកមានពេលវេលាគ្រប់គ្រាន់ពេញមួយថ្ងៃ ដូច្នេះមិនចាំបាច់ប្រញាប់ប្រញាលក្នុងការសម្រេចចិត្តពេកនោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរទៅជាប្រក្រតី ប៉ុន្តែសូមយកចិត្តទុកដាក់ចំពោះពត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារ និងរបររកស៊ីរបស់អ្នក។ អ្នកត្រូវរកមធ្យោបាយគ្រប់គ្រងស្ថានភាពនៅជុំវិញកិច្ចការរបស់អ្នក និងដាច់ខាតមិនត្រូវធ្វេសប្រហែសជាដាច់ខាត។ សម្រាប់ទំនាក់ទំនង គួរធ្វើឡើយដោយភាពប្រុងប្រយ័ត្ន ពីព្រោះឳកាសចាញ់បោកគេមានច្រើន។ យកល្អគួរធ្វើទំនាក់ទនងក្នុងទំហំតូចចង្អៀត។ ដោយឡែក ការផ្លាស់ប្តូរទីតាំងការងារ គួរតែរកចាំឳកាសក្រោយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងមានលទ្ធភាពបញ្ចប់ការងារបានដោយជោគជ័យ និងរហ័សរហួនណាស់។​ ក្រៅពីនេះនឹងទទួលបានទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួនបានល្អប្រសើរណាស់។ តែទោះយ៉ាងណាក្តី សូមប្រកាន់ខ្ជាប់នូវគម្រោងផែនការ ពីព្រោះភាពរាំងស្ទះខ្លះអាចកើតឡើងដោយមិនបានព្រៀងទុក។ លើសពីនេះ គួរជៀសវាងការសន្យាទាំងឡាយណាដែលអ្នកមិនអាចធ្វើបាន។ អ្នកគួរស្តាប់ឲ្យបានច្រើនជាងនិយាយ ដោយសារនេះជាមធ្យោបាយសម្រាប់អ្នកសម្រាប់យល់ដឹងពីបញ្ហា និងបញ្ជៀសភាពសកម្ម។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលនេះជារយៈពេលដែលមានអំណោយផលសម្រាប់ការងារដែលទាក់ទងនឹងសិល្បៈ។ រាល់កិច្ចការទាំងអស់នឹងប្រែជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលវេលាប្រតិបត្តិការងារទាំងឡាយដែលអ្នកបានគ្រោងទុក។ ចំពោះបញ្ហាដែលធ្លាប់កើតឡើងកន្លងមក​ នឹងអាចដោះស្រាយបាននៅពេលនេះ គ្រាន់តែទាមទារពេលវេលាបន្ថែម។ រាល់ភាពភ្ញាក់ផ្អើលទាំងអស់មិនចាំបាច់ទេក្នុងពេលនេះ ធ្វើយ៉ាងណារក្សាភាពហ្នឹងហ្ន៎ឲ្យបានច្រើន។ ចំពោះការតបត ជាជម្រើសមិនប្រសើរឡើយ ដូច្នេះសូមរក្សាចិត្ត ហើយសម្របជាការល្អប្រសើរជាង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានភាពជោគជ័យធំពីការងារដែលបានដាក់ចេញកន្លងមក មិនត្រឹមតែប៉ុណ្ណោះឳកាសដែលអាចទទួលបានលុកកាក់ និងលាភសក្ការៈមានសញ្ញាណច្បាស់លាស់ណាស់។ ក្នុងពេលស្របគ្នា អ្នកប្រហែលជាជួយបញ្ហារឹងស្ទះខ្លះនៅរវាងពេលព្រឹក ដូច្នេះសូមកុំចំណាយពេលវេលាឥតប្រយោជន៍ ដោះដោះស្រាយហេតុការណ៍នោះឲ្យបានលឿន។ ចំពោះរាល់ពាក្យសំដី និងអាកប្បកិរិយារបស់អ្នកទទួលនឹងបានការយកចិត្តទុកដាក់ និងលើកសរសើរខ្លាំងណាស់ ដូចេ្នះចូរធ្វើយ៉ាងណាទាញផលចំណេញឲ្យបានអតិបរមា។

ចំណាំ៖

ឆ្នាំទាំង៦ ឆ្លូវ ថោះ មមី មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចរាល់ការងារ ហើយនឹងធ្វើឲ្យវាមានស្ថេរភាពកាន់តែរឹងមាំ។ ក្នុងនោះសេចក្តីសុខនឹងកើតឡើងជាប្រាកដ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner