ហោរាសាស្រ្តប្រចាំចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការធ្វើសកម្មភាពនោះទេ​ ដូច្នេះសូមពន្យាពេលចំពោះរឿងរ៉ាវសំខាន់ៗរហូតដល់ថ្ងៃក្រោយ។ ចូរធ្វើការងារសាម័ញ្ញៗ ដែលមិនតម្រូវឲ្យមានការទទួលខុសត្រូវខ្ពស់ពេក។  ចំពោះការងារគឺសន្យាថានឹងទទួលបានភាពជោគជ័យនៅចុងបញ្ចប់។ អ្នកនឹងអាចជំនះឧបសគ្គ ដោយងាកទៅរកវិធីសាស្រ្តធម្មតាក្នុងការដោះស្រាយ។ អ្នកពិតជាអាចស្វែងយល់នៃខ្លឹមសារបញ្ហា ដោយមិនចាំបាច់ស្វែងយល់ពីពត៌មានលម្អិត ប៉ុន្តែក៏គួរព្យាយាមប្រមូលពត៌មានតាមដែលអាចធ្វើបាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុមួយចំនួនអាចកើតឡើង ដូច្នេះត្រូវប្រយ័ត្នឲ្យមានខ្ពស់ ហើយកុំធ្វើសកម្មភាពវិនិយោគ។ ហោរាសាស្រ្តសម្រាប់អាជីព ព្រមានចំពោះរាល់សកម្មភាពប្រថុយប្រថាន។ ការសម្រេចចិត្តលឿនអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។ ប៉ុន្តែទោះបីជាពេលនេះមិនផ្តល់ជូនអ្នកនូវភាពជោគជ័យដែលអ្នករំពឹងទុកក្តី អ្នកអាចការពារទស្សនៈរបស់ខ្លួន ដោយមិនឲ្យប៉ះពាល់នឹង   ជម្លោះ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកំណត់ការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ។ បើអាចធ្វើបាន កុំចូលរួមក្នុងកិច្ចប្រជុំ និងការចរចា។ ភាគច្រើនអ្នកនឹងមិនអាចឈានដល់ការយល់ដឹងបាននោះទេ។ រាល់សកម្មភាពឯកឯងអាចប៉ះពាល់ដល់ការងារ។ ក្នុងនោះដែរ សូមធ្វើការសម្រេចចិត្តដោយផ្អែកលើតក្កវិជ្ជា មិនមែនដោយអារម្មណ៍នោះទេ។ ភាគច្រើនអ្នកអាចស៊ូទ្រាំនឹងការងារជាច្រើនក្នុងថ្ងៃនេះ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះការងាររបស់អ្នទាមទារការទទួលខុសត្រូវខ្ពស់ សូម្បីតែការងារតូចតាចដែលផ្តល់ដោយថ្នាក់ដឹកនាំក៏ដោយ។ ការបំពេញកាតព្វកិច្ចផ្លូវការដោយយកចិត្តទុកដាក់ គឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់សកម្មភាពវិជ្ជាជីវៈជោគ    ជ័យ។ ដោយឡែក លោកអ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់អ្នកដោយមិនធ្វើឲ្យប៉ះពាល់ ឬជម្លោះ។ ដោយឡែក ចំពោះការបណ្តាក់ទុនធំ ការផ្លាស់ប្តូរការងារ ឬការសម្រេចចិត្តសំខាន់ៗគួរតែផ្អាកសិន ហើយរងចាំឳកាសនៅពេលក្រោយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។​ លោកអ្នកនៅតែមានលទ្ធភាពបំពេញការងារតាមក្តីប៉ងប្រាថ្នា ប៉ុន្តែទាមទារឲ្យអ្នកធ្វើការវាយតម្លៃគម្រោង និងជំហានអនុវត្តជារឿយៗ។ មានបញ្ហាប្រទាក់ក្រឡាច្រើន​ ដែលមិនងាយនឹងស្វែងយល់ ឬដោះស្រាយបាននោះទេ។ ប្រហែលជាអ្នត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តឲ្យបានច្រើនជាងមុន។ សិក្សាស្វែងយល់ពីបញ្ហា ស្វែងរកពត៌មាន និងរៀនសម្របទៅនឹងព្រឹត្តិការណ៍ដែលបានកើតឡើង។ ក្នុងរយៈពេលនេះមិនគួរពាក់ព័ទ្ធនឹងបំណុលនោះទេ ពីព្រោះវាអាចធ្វើឲ្យប៉ះទង្គិចស្ថានភាពហិរញ្ញវត្ថុខ្ពស់។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មិនទាន់អាចឈានទៅដល់ភាពជោគជ័យជាទីមោទនបានទេក្នុងថ្ងៃនេះ។ បញ្ហាពីខាងក្រៅជាចំណុចរឹងស្ទះធំ ដូច្នេះសូមលោកព្យាយាមធ្វើទំនាក់ទំនងខាងក្នុងឲ្យបានល្អជាទីបំផុត។​ ធ្វើយ៉ាងណាកុំឲ្យមានភាពអាក់អន់ចិត្តនឹងគ្នា។ ស្របពេលជាមួយគ្នា ភាពស្មោះត្រង់មានភាពចាំបាច់ក្នុងការដឹកនាំការងាររបស់អ្នកក្នុងពេលនេះ ដូច្នេះកុំធ្វើឲ្យមានភាពថ្លោះធ្លាយឲ្យសោះ។ ក្រៅពីនេះ សូមបដិសេធជាដាច់ខាតនូវការប្រើប្រាស់អារម្មណ៍ និងការបញ្ចេញកំហឹង។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យលោកអ្នកមានភាពអត់ធ្មត់ និងសម្របសម្រួលទៅនឹងស្ថានភាពឲ្យបានច្រើន។ កុំធ្វើការងារ ឬដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ មិនបានផលនោះទេ។ ចូរស្វែងយល់ពីរបៀបនៃប្រើប្រាស់ពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាព។ ក្រៅពីនេះ លោកអ្នកអាចធ្វើការអភិវឌ្ឍន៍វិជ្ជាជីវៈបានល្អ​ ប្រសិនបើអ្នកបើកចិត្តទទួលយកការចែករំលែករវាងមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សូមកំណត់ការប្រាស្រ័យទាក់ទងឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបាន មនុស្សចំណូលថ្មីមិនគួរបើកចំហរចិត្តពេកនោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមកុំខ្ជះខ្ជាយពេលវេលានិយាយច្រើនជាងការអនុវត្ត។ លទ្ធផលរបស់អ្នកពិតជាផ្សារភ្ជាប់ជាពិសេសជាមួយនឹងសកម្មភាពដ៏ស្វាហាប់។ សូមសម្រួលការងារសំខាន់ៗឲ្យបានរួចរាល់តាំងពីពេលព្រឹក ប៉ុន្តែក៏គួរចែកចាយកំលាងឲ្យបានសមស្រប ប្រកបដោយហេតុផលផងដែរ។ ចំពោះបញ្ហាហិរញ្ញវត្ថុ អាចនឹងប៉ះពាល់តិចតួច ដូច្នេះចូរប្រយ័ត្នរាល់ពេលប្រើប្រាស់លុយកាក់។ ប្រសិនជាអាចមិនគរធ្វើការវិនិយោគទុននៅពេលនេះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមអនុវត្តការងារជាក់ស្តែងជាជាងប្រើប្រាស់ពេលវេលាច្រើនក្នុងការគូសវាសគម្រោងច្រើនពេក។ ក្នុងនោះអ្នកមិនគួរប្រញាប់ប្រញាលទទួលយកការផ្តល់ជូនពីដែគូ ឬគូប្រកួតប្រជែងនោះទេ ពីព្រោះអ្នកអាចអនុវត្តផែនការដោយខ្លួនឯងបាន។ ដោយឡែក ការជឿទុកចិត្តត្រូវតែមានកំរិត សូមវិភាគពាក្យសំដី និងគោលគំនិតចំបងរបស់អ្នកមនុស្សដែលមកទាក់ទងនឹងអ្នក។ បញ្ហាអាចកើតដោយងាយក៏ព្រោះតែការធ្វេសប្រហែសក្នុងពេលនេះ ពិសេសនៅរវាងពេលរសៀលតែម្តង។ 

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាណែនាំមិនឲ្យអ្នកមានភាពអស់សង្ឃឹម ប្រសិនបើអ្នកមិនទាន់អាចទទួលបានទិន្នផលតាមការប៉ងប្រាថ្នា។ អាជីពរបស់អ្នកស្ថិតនៅក្នុងជំហានជោគជ័យធំ និងមានស្ថេរភាពណាស់។ មនុស្សដែលនៅក្បែរ ស្រលាញ់រាប់អាន និងជួយជ្រោមជ្រែងគ្របស្ថានការណ៍ទាំងអស់ ការគាំទ្រនេះនឹងជួយលើកស្ទួយអ្នកក្នុងការបញ្ចេញគោលគំនិតច្បាស់លាស់។ ទន្ទឹមនឹងនេះ លោកអ្នកនឹងទទួលបានព្រឹត្តិការណ៍រីករាយជាច្រើនពេលខាងមុខ។ ហេតុដូច្នេះសូមរក្សាអាកប្បកិរិយា ពាក្យសំដី ពិសេសកុំជ្រៀតជ្រែកផលប្រយោជន៍របស់អ្នកដទៃ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ការងារ និងអាជីវកម្មទាំងឡាយអាចដំណើរការទៅបានដោយភាពជោគជ័យ។ លោកអ្នកអាចយកឈ្នះភាពរឹងស្ទះព្រោះតែការខិតខំប្រែង ក៏ដូចជាភាពស្មោះត្រង់។ ថ្ងៃនេះការនិយាយស្តីពិភាក្សាធម្មតាអាចធ្វើទៅបាន ប៉ុន្តែការចូលរួមប្រជុំពិភាក្សាដែលទាមទារការសម្រេចចិត្ត គឺមានគ្រោះថ្នាក់ច្រើនទៅដល់ស្ថេរភាពការងារ។ យកល្អកុំប្រថុយប្រថានលើករណីនេះ។ ក្រៅពីនេះ សូមបោះបង់ភាពខ្វះជំនឿចិត្តលើខ្លួនឯង និងការសង្ស័យច្រើនដែលគ្មានមូលដ្ឋាន។ សកម្មភាពទាំងនេះនឹងបង្អាក់ប្រយោជន៍ក្នុងអាជីព។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ក្នុងនេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីទាំងឡាយបានអាស្រ័យចិត្តចង់។ លោកអ្នកគ្រាន់តែចាប់អារម្មណ៍ទៅលើការងារបន្តិច នោះអ្នកនឹងអាចស្វែងយល់ពីភាពរឹងស្ទះ ក៍ដូចជាគោលដៅដែលអ្នកគួរតែអនុវត្ត។ សម្រាប់លោកអ្នកជាបុគ្គលោករដ្ឋ និងឯកជនរំពឹងថាទទួលបានលាភធំពីការិយាល័យ រួមទាំងលាភផ្នែកលុយកាក់ និងសម្ភារៈផង។ ក្រៅពីនេះ លោកអ្នកមិនអាចធ្វើដំណើរដោយភាពមិនច្បាស់លាស់បានទេ ការយល់ដឹង និងប្រមូលទិន្នន័យទាក់ទងការងារជាផលល្អប្រសើរ។ ចំពោះការផ្តល់ ឬការចែករំលែកពត៌មានគួរតែស្ថិតក្នុងរង្វង់តូចចង្អៀត ធ្វើយ៉ាងណាកុំអោយភាពស្មោះត្រង់បង្ករជាផលរំខាន។  

ចំណាំ ឆ្នំាទាំង៣ រកា ចរ កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានអំណោយផលខ្ពស់ក្នុងអាជីព ដែលអាចឲ្យអ្នកសម្រេចគោលដៅ និងទួលបានផលជាទីគាប់ចិត្ត។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner