អ្នកជំនាញ​ខ្មែរអាចហ្វឹកហ្វឺនសុនខហិតដឹងអ្នកមានជំងឺកូវីដ១៩បានហើយ

ភ្នំពេញ៖​ អ្នកជំនាញ​ អាចស្រាវជ្រាវ ហ្វឹកហ្វឺនសុនខខ្មែរ ហិតអ្នកជំងឺកូវីដ​បានដោយជោគជ័យហើយ​ ដែលនេះគឺជាជំហានមួយដ៏សំខាន់ និងឃើញថាសុនខកម្ពុជាមានសម្ថភាពក្នុងការចូលរួមប្រយុទ្ធប្រឆាំងទៅនិងជំងឺកូវដី១៩បាន។ នេះបើតាមការបញ្ជាក់ឡើងនៅលើទំព័រហ្វេសបុកផ្លូវការ របស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុក បន្ទាប់ពីឯកឧត្តម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង​​កាពីថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២១​។​

ឯកឧត្តម បានបន្ថែមថា  ការចុះពិនិត្យវឌ្ឍនភាពការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតអ្នកជម្ងឺវីរុសកូវីដ១៩​ ដែលយើងខ្ញុំអាចវាយតំលៃប្រកបដោយក្តីរំភើបរីករាយដែលអ្នកជំនាញសុនខខែ្មរ​ អាចស្រាវជ្រាវ​ អាចហ្វឹកហ្វឺនសុនខហិតអ្នកជម្ងឺកូវីដ១៩បានដោយជោគជ័យក្នុងជំហានដ៍សំខាន់នេះ​ និងឃើញថាសុនខកម្ពុជាមានសមត្ថភាពនិងអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩បាន។ ការហ្វឹកហ្វឺនបន្តនឹងអនុវត្តក្នុងសប្តាហ៍ខាងមុខនេះនៅពេលបានទទួលសំណាកបន្ថែមទៀតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា សុនខខែ្មរអាចហិតអ្នកជម្ងឺកូវីដ១៩បាន​ និងអាចហិតក្នុងចំងាយសុវត្ថិភាពផងដែរ! សុនខអាចមានអត្ថប្រយោជន៍ហិតរហ័ស​ (១០-១៥វិនាទី)​ អាចហិតស្វែងរកមុខសញ្ញាអ្នកមានជម្ងឺកូវីដ១៩​ក្នុងចំណោមមនុស្សច្រើ (ហ្វូងមនុស្ស) ដែលជាឧបករណ៍អាចប្រើជាជំនួយក្នុងការស្វែងរកអ្នកជម្ងឺកូវីដ១៩ ​នៅតាមកន្លែងមួយចំនួនដូចជា តាមច្រកទ្វារអន្តរជាតិ​ ព្រលានយន្តហោះ​ ព្រឹតិ្តការណ៍ធំៗ​ ដូចជាការប្រកួតកីឡា​ កម្មវិធីមហាជនជាដើម។ ល។ នេះជាយុទ្ធសាស្ត្ររើសគ្រួសចេញពីអង្ករ! ចំពោះមុខសញ្ញាសង្ស័យអាចចាត់វិធានការសុខាភិបាល! នេះគឺពិតជាមានមោទនភាពជាមួយមន្ត្រីជំនាញសុនខ​ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ​ ចងក្រងឯកសារ​ និងផ្តល់ការហ្វឹកហ្វឹនសុនខយ៉ាងសកម្មបំផុត! អរគុណមន្ត្រីជំនាញសុខាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលបានសហការគាំទ្រយ៉ាងពេញទំហឹង!។

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner