ហោរាសាស្រ្តប្រចាំសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ ព្យាយាមបដិសេធមិនធ្វើការសន្និដ្ឋានដោយងាយ ដោយសារអ្នកអាចបាត់បង់ហិរញ្ញវត្ថុ។ ហោរាផ្តល់ដំបូន្មានឲ្យអ្នកផ្តោតលើការងារជាជាងចំណាយពេលលើការចែចង់ និងការសន្ទនាមិនសមរម្យ។ អ្នកអាចស្ថិតនៅចំចណុចកណ្តាលនៃការនិយាយដើម និងល្បិចកល ដូច្នេះត្រូវប្រយ័ត្នរាល់សកម្មភាពរបស់អ្នក។ ផ្ទុយទៅវិញ អ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់អ្នកយ៉ាងពេញលេញ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពទាំងឡាយរបស់អ្នកដំណើរការទៅដោយប្រក្រតី ប៉ុន្តែប្រហែលជាលោកអ្នកនឹងមានភាពហត់នឿយច្រើន។ សូមព្យាយាមបញ្ចប់ការងារឲ្យបានរួសរាន់ ឬគួរតែចាកចេញពីការិយាល័យឲ្យបានលឿន។ លោកអ្នកបានចំណាយពេលវេលា និងកំលាំងជាច្រើនក្នុងការងារកន្លងមក ដូច្នេះថ្ងៃនេះជាពេលវេលាសម្រាប់លោកអ្នកសម្រាកខ្លះ។ ក្នុងពេលនេះ អ្នកមានសញ្ញាណនៃតក្កវិជ្ជា ដែលទទួលបានការអភិវឌ្ឍន័យ៉ាងល្អប្រសើរ។ អ្នកពិតជាអាចយល់បានខ្លឹមសារនៃបញ្ហា ដោយមិនចាំបាច់ស្វែងយល់ពត៌មានលម្អិត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ព្យាយាមការពារខ្លួនអ្នកពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ វាជាការប្រសើរ បើអ្នកអាចនឹងចូលរួមក្នុងការងារប្រចាំថ្ងៃ ដែលជាការងារធម្មតា ពីព្រោះអ្នកប្រហែលជាមិនមានពេលវេលាគ្រប់គ្រាន់។ ក្រៅពីនេះ សូមអ្នកកុំចុះចាញ់នឹងការល្បួងរបស់មនុស្សក្បែរខ្លួន។ ក្នុងនោះប្រហែលជាសម្ព័ន្ធភាពក្នុងការិយាល័យមិនមែនជាជម្រើសដ៏ល្អនោះទេ វានឹងដឹកនាំអ្នកឲ្យធ្លាក់ក្នុងអារម្មណ៍រវើរវាយ និងការសម្រេចចិត្តមិនច្បាស់លាស់។ ក្រៅពីនេះ ភាគច្រើនអ្នកអាចស៊ូទ្រាំនឹងការងារ ហើយធ្វើឲ្យបានសម្រេចតាមកាលវិភាគ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាការងាររបស់អ្នកនឹងទទួលបានភាពជោគជ័យក្នុងថ្ងៃនេះ ប្រសិនបើអ្នកមិនខ្វាយខ្វល់នឹងរឿងរ៉ាវតូចតាចដែលមិនចាំបាច់។ លើសពីនេះ កុំបណ្តោយឲ្យអ្វីៗប្រព្រឹត្តិទៅតាមលំនាំរបស់វា ប៉ុន្តែខិតខំកែច្នៃ និងសម្រួលទៅតាមស្ថានភាព។ ប្រហែលជាអ្នកគួរតែយកចិត្តទុកដាក់បំពេញការងារឲ្យបានរួចរាល់តាំងពីព្រឹក កុំបណ្តោយឲ្យវាកកកុញច្រើន។ ក្រៅពីនេះ លោកអ្នកអាចចល័តគំនិត និងអារម្មណ៍បានល្អ ដែលនាំឲ្យទទួលបានភាពងាយស្រួលក្នុងការងារ។ ទន្ទឹមនឹងនេះ សូមគ្រប់គ្រងអាកប្បកិរិយា។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមិនស្ថិតស្ថេរនោះទេ អ្នកក៏ពិបាករកឃើញភាពត្រឹមត្រូវ ឬវិធីសាស្រ្តដោះស្រាយឲ្យបានងាយស្រួលផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងនេះ សូមផ្តោតការយកចិត្តទុកដាក់នឹងកាតព្វកិច្ចរបស់ខ្លួន។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន និងមិត្តរួមការងារទាមទារឲ្យលោកអ្នកមានភាពអនុគ្រោះឲ្យបានច្រើន។ កុំខឹងក្រោធដោយងាយ ពីព្រោះវានឹងបន្សល់ស្នាមមិនល្អក្នុងរយៈពេលយូរ។ ចំពោះកិច្ចការងារធំដុំ ការបោះទុនច្រើន ឬការដូរកន្លែងការងារមិនគួរធ្វើនៅពេលនេះទេ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងការវិភាគអំពីស្ថានភាពការងារក្នុងពេលបច្ចុប្បន្ន។ សូមរៀបចំផែនការសកម្មភាពរបស់អ្នកទុកបម្រុងជាមុន បើអាចធ្វើបាននោះក្តីរំពឹងរបស់អ្នកនឹងត្រូវបានបំពេញ។ ក្នុងពេលនេះ អ្នកទទួលបានការគិតទូលំទូលាយ ដូច្នេះសូមព្យាយាមធ្វើការ និងកុំខ្លាចក្នុងការសុបិន្តនូវអ្វីដែលអ្នកប៉ងប្រាថ្នា។ ដោយឡែក ចំពោះបញ្ហា ឬជម្លោះមិនអាចកើតឡើងនោះទេ ដោយសារអ្នកមានមនុស្សជួយជ្រោមជ្រែង និងយកអាសារណាស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះកិច្ចការរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងឆាប់ រហ័ស។ ភាគច្រើនទំនងជាត្រូវសម្រេចចិត្តដ៏សំខាន់មួយទាក់ទងនឹងសកម្មភាពវិជ្ជាជីវៈរបស់អ្នក។ សូមកុំមានការព្រួយបារម្ភ បើទោះបីជារូបភាពខាងក្រៅធ្វើឲ្យអ្នកស្ទាក់ស្ទើរយ៉ាងណាក្តី លោកអ្នកមានសមត្ថភាពពេញលេញបំពេញការងារនោះឲ្យបានជោគជ័យ។ ក្នុងដំណាក់កាលស្របគ្នា សូមកុំភ្លេចការផ្សព្វផ្សាយ ការវាយតម្លៃ និងកែលម្អផែនការសកម្មភាពពីព្រោះវាជាចំណុចសំខាន់សម្រាប់ភាពជោគជ័យយូរអង្វែង។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ដោះស្រាយការងារទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមលោកអ្នករស់នៅជាមួយភាពសុទិដ្ឋិនិយម និងមានទំនុកចិត្តលើខ្លួនឯង។ អាកប្បកិរិយាវិជ្ជមាននឹងចូលរួមចំណែកដល់បរិយាកាសរីករាយ និងអំណោយផលផ្នែកសម្ភារៈ។ ក្រៅពីនេះ មានភាពរអាក់រអួល ការវាយតម្លៃអវិជ្ជមាន និងការរិះគន់មួយចំនួនពីមនុស្សនៅក្បែរខ្លួន ប៉ុន្តែសូមកុំចំណាយពេលលើរឿងនេះ ពីព្រោះស្ថានភាពនឹងប្រែប្រួលទៅជាល្អប្រសើរដោយឯកឯង គឺលោកអ្នកមិនចាំបាច់នឹងតបតនោះទេ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនឲ្យបាត់បង់ការព្យាយាមបង្កើតមុខរបរឲ្យទទួលបានភាពត្រចេះត្រចង់។ បើទោះបីជាយ៉ាងនេះ អ្នកទើបតែបានចាប់ផ្តើមដំណើរការការងារក៏ដោយ ក៏អនាគតការងាររបស់អ្នកអាចធានាបាននូវភាពរីកចម្រើនជោគជ័យយ៉ាងពេញចិត្ត។ ក្រៅពីនេះ សូមការពារខ្លួនអ្នកពីការរំខានដែលមិនចាំបាច់ ឬទំនាក់ទំនងដែលគ្មានប្រយោជន៍សម្រាប់ការងារ និងសេចក្តីសុខរបស់អ្នក។ ដោយឡែក សូមលោកអ្នកគ្រប់គ្រងជំនឿរបស់ខ្លួន ដើម្បីបញ្ចៀសពីការបោកបញ្ឆោតនានា។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យអ្នកធ្វើតាមវិចារណញាណរបស់ខ្លួន។ ប្រសិនបើអ្នកមានការសង្ស័យអំពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់អ្នក សូមគិតម្តងទៀតអំពីភាពខុសប្រក្រតីទាំងអស់។ អំឡុងពេលនៃការចូលរួមសកម្មភាពការងារគឺត្រូវមានភាពឈ្លាសវៃ ពិសេសការយល់ដឹងពីទន្នន័យ និងរបត់ការងារ។ ក្រៅពីនេះ សូមលោកអ្នកគ្រប់គ្រងពេលវេលា ការពិភាក្សា ចរចារឿងរ៉ាវមិនមានប្រយោជន៍ចំពោះការងារគួរតែជៀសវាងជាដាច់ខាត។ ដោយឡែកសូមលោកអ្នកកុំបង្ខំខ្លួនចំពោះការងារដែលមិនមែនជាជំនាញរបស់ខ្លួន។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះភាពជោគជ័យអាចនៅឆ្ងាយពីដៃរបស់អ្នកខ្លាំងណាស់។ ភាពរឹងស្ទះជាច្រើនកើតឡើងក្នុងរង្វង់មនុស្សរួមក្រុម ហើយការពឹងពាក់ និងទំនុកចិត្តគឺនៅក្រៅរង្វង់ដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ អ្នកមិនគួរចំណាយពេលវេលាបង្ហាញការងារ ឬផ្នត់គំនិតរបស់ខ្លួននោះទេ ពីព្រោះអ្នកនឹងពិបាកទទួលបានការយល់ស្របខ្លាំងណាស់។ កុំទាន់ផ្លាស់ប្តូរស្ថានភាពការងារ និងចាយវាយលុយកាក់ច្រើន ពីព្រោះផលចំណេញមិនអាចទទួលបានតបស្នងទុនដែលបោះចេញនោះទេ។ អ្នកគួររក្សាអ្វីៗឲ្យនៅដដែលសិន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពពេញលេញបំពេញការងារបានទាន់ពេលវេលា។ រាល់ពាក្យសំដី និងគោលគំនិតរបស់អ្នកទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដូច្នេះវាជាពេលវេលាសម្រាប់អ្នកបំពេញក្តីសុបិន្តទាំងឡាយដែលអ្នកបានប៉ងប្រាថ្នាជាយូរមកហើយ។ ផ្ទុយទៅវិញ លោកអ្នកអាចនឹងជួយបញ្ហារឹងស្ទះ ព្រោះតែបញ្ហាពីអតីត ហេតុនេះសូមស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនោះឲ្យបានចប់សព្វគ្រប់។ បើអ្នកអាចធ្វើបាន នោះមិនយូរប៉ុន្មានគឺអ្នកអាចយកឈ្នះរាល់ភាពអសកម្ម និងធ្វើឲ្យអាជីពបានដល់គោលដៅដែលបានគ្រោង។ ក្នុងនោះ ជាសូមគោរពវិចារណាញាណរបស់ខ្លួន។
ចំណាំៈ
ឆ្នាំទាំង៤ ថោះ ម្សាញ់ មមី កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងសម្រេចរាល់ការងារ និងបំណងប្រាថ្នាផ្នែកអាជីព។ ការតម្លើងប្រាក់ខែ ឋានៈតួនាទី និងលាភសក្ការៈនឹងកើតឡើងចំពោះលោកអ្នក។