ទីបំផុតអវកាសយានិក ៤នាក់របស់ NASA ត្រឡប់មកដល់ផែនដីវិញដោយសុវត្ថិភាព ក្រោយចំណាយពេល ២០០ថ្ងៃនៅលើស្ថានីយអវកាសអន្តរជាតិ ISS

បរទេស៖ នៅទីបំផុតអវកាសយានិក​ ៤​នាក់បាន​ត្រឡប់​មកដល់​ផែនដី​វិញដោយសុវត្ថិភាព នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ ត្រូវនឹងថ្ងៃអង្គារនៅកម្ពុជា តាម​រយៈយាន​អ​វ​​កាស​របស់​ក្រុមហ៊ុន SpaceX បន្ទាប់ពី​ចំណាយ​ពេល ២០០ថ្ងៃក្នុងបេសកម្ម​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។​

អវកាសយានិក​ ៤​នាក់បានចុះ​មក​ផែនដី​វិញ ​តាមរយៈ​ឆត្រយោង​ធំ​ចំនួន​បួន ដោយយាន​អវកាស Dragon បាន​ធ្លាក់​ក្នុង​ឈូង​សមុទ្រ​ម៉ិក​ស៊ិកនៅ​ម៉ោង ១០៖៣៣នាទីយប់ថ្ងៃ​ ចន្ទ ​ត្រូវនឹង​ព្រឹក​ថ្ងៃ​អង្គារ​នៅ​​កម្ពុជា​ មុន​ពេល​វា​ត្រូវ​បាន​លើកដាក់​លើ​នាវា​។​ ​ ​អវកាសយានិក​ NASA ឈ្មោះ មេហ្គា​ន ម៉ា​អា​ធឺ និង​សេន គីម​ប្រូ លោក​ អាគី​ហ៊ី​កូ ហូ​ស៊ី​ហ៊ី​ដេ មក​ពី​ជប៉ុន និង​ជនជាតិ​បារាំង​ឈ្មោះ ថូ​ម៉ាស ប៉េ​ស្កេ មក​ពី​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ត្រូវបាន​យកចេញ​ពី​យាន ​​ហើយ​ដាក់​នៅ​លើ​រទេះរុញ​ជា​វិធានការ​ប្រុងប្រយ័ត្ន ព្រោះ​រាងកាយ​របស់​មនុស្ស​ត្រូវ​កែសម្រួល​ឡើងវិញ​ទៅ​នឹង​ទំនាញផែនដី បន្ទាប់ពី​នៅ​លើ​លំហ​រយៈពេល​វែង​។

គួរបញ្ជាក់ថា អវកាសយានិក​អន្តរជាតិ​បាន​ធ្វើ​ការពិសោធន៍​រាប់ពាន់​នៅលើ​ដង​តារាវិថី​ និង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​នៅលើ​ស្ថានីយ ISS ក្នុងអំឡុងពេល​បេសកកម្ម “Crew-2” របស់​ពួកគេ៕ ប្រភព៖ CGTN​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner