ជប៉ុនគឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលបង្កើតយុទ្ធសាស្ត្រអ៊ីដ្រូសែននៅឆ្នាំ ២០១៧

តូក្យូ៖ នៅក្នុងដំណាក់នៃ Green Japan យើងផ្តោតលើថាមពលនៃអ៊ីដ្រូសែន ដែលជាជម្រើសសម្រាប់ឥន្ធនៈហ្វូស៊ីល ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគពីជុំវិញពិភពលោក។

នៅក្នុងទីក្រុង Kobe អ៊ីដ្រូសែនផលិតកំដៅ និងអគ្គិសនីសម្រាប់មន្ទីរពេទ្យ មជ្ឈមណ្ឌលកីឡា និងរថភ្លើង ដែលជាផ្នែកមួយនៃការផ្លាស់ប្តូររបស់ប្រទេសជប៉ុនទៅកាន់អ្វីដែលគេហៅថា “សង្គមអ៊ីដ្រូសែន”។ ជប៉ុនគឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលបង្កើតយុទ្ធសាស្ត្រអ៊ីដ្រូសែននៅឆ្នាំ ២០១៧។ ជប៉ុនមានគោលបំណងកាត់បន្ថយការបំភាយឧស្ម័ន ៤៦ភាគរយនៅឆ្នាំ ២០៣០ និងសម្រេចអោយបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។

ការអភិវឌ្ឍអ៊ីដ្រូសែនបៃតង៖

អ៊ីដ្រូសែនផលិតឡើងដោយចំហាយទឹកនៅពេលដុត ប៉ុន្តែអត្តសញ្ញាណពណ៌បៃតងរបស់វា អាស្រ័យលើរបៀបដែលវាត្រូវបានផលិត។ ដោយផលិតចេញពីធ្យូងថ្ម ឬឧស្ម័នធម្មជាតិ វាបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត (CO2) ដែលអាចចាប់យក និងរក្សាទុកបាន។ នៅឯវាលស្រាវជ្រាវថាមពលអ៊ីដ្រូសែន ហ៊្វូគូស៊ីម៉ា (FH2R) គ្រឿងបរិក្ខារដ៏ធំបំផុតមួយរបស់ពិភពលោកនៃប្រភេទរបស់វា ពួកគេបានបង្កើតអ៊ីដ្រូសែនពណ៌បៃតង។ អគ្គនាយកនៃការិយាល័យបច្ចេកវិទ្យាឥន្ធនៈ និងអ៊ីដ្រូសែន NEDO លោក Ohira Eiji ពន្យល់ថា នៅក្នុងរោងចក្រនេះ យើងកំពុងស្រាវជ្រាវការផលិតអ៊ីដ្រូសែនដោយគ្មានការបំភាយកាបូនឌីអុកស៊ីតឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ដោយប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបានល្អបំផុត។ ដើម្បីផលិតអ៊ីដ្រូសែនពណ៌បៃតង អគ្គិសនីដែលបានមកពីប្រភពកកើតឡើងវិញត្រូវបានប្រើដើម្បីអេឡិចត្រូលីសទឹក ដោយបំបែកអុកស៊ីហ្សែន និងអ៊ីដ្រូសែន។ វាមិនប្រើ ឬបញ្ចេញកាបូនឌីអុកស៊ីត (CO2) ទេ។ អ៊ីដ្រូសែនត្រូវបានប្រើប្រាស់នៅក្នុងរថយន្ត និងផ្ទះកោសិកាឥន្ធនៈអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ប៉ុន្តែអាចដើរតួនាទីកាន់តែធំនៅក្នុងល្បាយថាមពលនាពេលអនាគត។ ដើម្បីសម្រេចបាននូវអព្យាក្រឹតកាបូននោះ អ៊ីដ្រូសែននឹងត្រូវបានប្រើមិនត្រឹមតែសម្រាប់អគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កំដៅក្នុងឧស្សាហកម្មផងដែរ ជាឧទាហរណ៍ ឬជាជម្រើសកាបូនទាប ដោយសារអ៊ីដ្រូសែនត្រូវបានគេប្រើយ៉ាងទូលំទូលាយសម្រាប់សម្ភារៈឧស្សាហកម្ម ឬជាឥន្ធនៈសម្រាប់ការដឹកជញ្ជូន។ លោក Eiji បន្ថែមថា ដើម្បីប្រើប្រាស់អ៊ីដ្រូសែនជាប្រភពថាមពលធម្មតា វាជារឿងសំខាន់ក្នុងការកាត់បន្ថយការចំណាយ។ នៅប្រទេសជប៉ុន យើងបានកំណត់គោលដៅថា នាពេលអនាគត ឧទាហរណ៍នៅឆ្នាំ ២០៥០ យើងនឹងធ្វើឱ្យថ្លៃដើមអ៊ីដ្រូសែនប្រហាក់ប្រហែលនឹងឥន្ធនៈហ្វូស៊ីលដែលយើងប្រើសព្វថ្ងៃនេះ។ មធ្យោ បាយមួយនៃការបញ្ចុះតម្លៃ គឺដើម្បីបង្កើនផលិតកម្មនៅបរទេស ដែលមានន័យថាអ៊ីដ្រូសែនកាន់តែច្រើនដែលអាចរកបានសម្រាប់ការនាំចូល។

យើងជឿជាក់ថា វា (ការកាត់បន្ថយតម្លៃ) អាចត្រូវបានដោះស្រាយមិនត្រឹមតែជាមួយនឹងដំណោះស្រាយមួយប៉ុណ្ណោះទេ ប៉ុន្តែជាមួយនឹងវិធីសាស្រ្តផ្សេងគ្នាជាច្រើនទៀត។ ឧទាហរណ៍ ការណែនាំបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពជាងមុន និងការបង្កើតទំហំសេដ្ឋកិច្ច។ វាក៏មានសារៈសំខាន់ផងដែរ ក្នុងការបង្កើតតម្រូវការសម្រាប់ថាមពលអ៊ីដ្រូសែនផងដែរ។ ជាងនេះទៅទៀតនោះ ពួកយើងថែមទាំងត្រូវការការកាត់បន្ថយតម្លៃ និងថ្លៃអគ្គិសនីពីថាមពលកកើតឡើងវិញផងដែរ។ នេះបើតាមលោក Eiji ៕ ប្រភព៖ Euronews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner