ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលានេះជាពេលដែលមានអំណោយផលសម្រាប់ការធ្វើការក្នុងវិស័យសារពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ ថ្ងៃស្អែកពាក្យសំដីរបស់លោកអ្នកមានទំងន់ពិសេស ដូច្នេះអ្នកមិនចាំបាច់ប្រឹងប្រែងខ្លាំងដើម្បីសម្រេចបាននូវគោលដៅឡើយ។ ក្នុងពេលនេះទឹកចិត្តរបស់អ្នកនឹងទទួលបានសន្តិភាព​។ ផ្ទុយទៅវិញលាភសំណាងផ្នែកសម្ភារៈប្រហែលជាមិនអាចទទួលបាននោះទេ។ ក្នុងនោះដែរ កុំបោះបង់ចោលថាមពល និងលុយកាក់ជុំវិញកិច្ចព្រមព្រៀងពីមនុស្សណាឡើយ ពីព្រោះលោកអ្នកនឹងមិនទទួលបានពីនរណាឡើយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់បញ្ចប់ប្រតិបត្តិការណ៍ធំដុំនោះទេ។ សូមដាក់កំរិតខ្លួនឯងសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុសូម្បីតែករណី ឬវិក្កយបត្រតូចតាចក៏ដោយ។ ហោរាណែនាំឲ្យបដិសេធការរិះគន់ ឬសង្ស័យខ្លួនឯង បើអាចធ្វើបាន គឺអ្នកនឹងអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់ពាក្យសំដី និងអារម្មណ៍ទន់ភ្លន់ជាមួយអ្នកដទៃ។ លើសពីនេះ អ្នកអាចមានឥទ្ធិពលលើទស្សនៈរបស់គូប្រជែងរបស់អ្នក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការណាមួយឡើយ។ ជាពិសេសបញ្ហាហរិញ្ញវត្ថុគួរតែយកចិត្តទុកដាក់បន្ថែម ធ្វើយ៉ាងណាទូទាត់ការចំណាយនានាឲ្យបានរួសរាន់។ ក្នុងនោះ ដាច់ខាតមិនគួរធ្វើកិច្ចការច្រើនក្នុងពេលតែមួយនោះទេ គួរតែលះបង់ពេលវេលាសម្រាប់ករណី ឬប្រធានបទសំខាន់បំផុតប៉ុណ្ណោះ។ ចំពោះការធ្វើទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនគឺអាចធ្វើទៅបាន ប៉ុន្តែគួរតែមានភាពទន់ភ្លន់។ អ្នកក៏អាចយល់ដឹងពីគោលបំណងរបស់ដៃគូអាជីវកម្ម និងមិត្តរួមការងារប្រសិនបើអ្នកយកចិត្តទុកដាក់លើចេតនារបស់គេ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានអារម្មណ៍ និងគំនិតវិជ្ជមាន។ លោកអ្នកអាចធ្វើឲ្យសម្រចដល់គោលដៅរាល់ការងារទាំងអស់បាននៅទីបំផុត ដូច្នេះសូមកុំមានការសង្ស័យ ឬបោះបង់ដំណើរការនៅពាក់កណ្តាលផ្លូវឲ្យសោះ។ ក្នុងនោះដែរ ការអត់ធ្មត់មានសារសំខាន់បំផុត។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការបញ្ចុះបញ្ចូល។ ភាគច្រើនអ្នកនឹងអាចបញ្ចុះបញ្ចូលមនុស្សនៅជុំវិញខ្លួនដោយត្រឹមត្រូវ និងងាយស្រួល ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សូមធ្វើសកម្មភាពដោយការប្រុងប្រយ័ត្ន និងទន់ភ្លន់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការទំនាក់ទំនងជាមួយថា្នក់លើ និងសហការី។ ការផ្តល់យោបល់ ការចូលរួមសកម្មភាពពិភាក្សាគម្រោងការងារ ការគ្រប់គ្រង គឺនឹងអាចធ្វើទៅបានដោយរលូន។ ក្នុងនោះមនុស្សនៅជុំវិញខ្លួននឹងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកយ៉ាងខ្លាំង។ ក្រៅពីនេះ សូមកុំរស់នៅជាមួយភាពអវិជ្ជមាន។ ប្រសិនបើអ្នកកំពុងជួបប្រទះការមិនពេញចិត្តក្នុងវិជ្ជាជីវៈសូមស្វែងរកវិធីសម្របសម្រួលប្រតិបត្តិការការងារ។ ទន្ទឹមនឹងនោះ សូមព្យាយាមពង្រីកភារកិច្ច និងការទទួលខុសត្រូវ។ ការចាប់អារម្មណ៍ចំពោះហេតុការណ៍នានា គឺនឹងមានប្រយោជន៍សម្រាប់អាជីព។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់អ្នកធ្វើការក្នុងវិស័យពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ លោកអ្នកមានអំណោយផលក្នុងការពិភាក្សា ចរចា បញ្ចុះបញ្ចូលទឹកចិត្តមនុស្ស ដែលនឹងអាចជួយជម្រុញដំណើរការរបស់អ្នកឲ្យបានទៅដល់គោលដៅក្នុងពេលលឿន និងជោគជ័យ។ ដោយឡែក បញ្ហាតូចតាចអាចនឹងកើតមានខ្លះ ប៉ុន្តែក៏មិនជះបញ្ហាធ្ងន់ធ្ងរដល់ការងារអ្នកទេ។ សូមប្រើប្រាស់វេលាស្តាប់ដោយយកចិត្តទុកដាក់ ហើយហាមមិនឲ្យវាយតម្លៃលឿនពេកនោះទេ។ អ្នកគួរចាប់ផ្តើមការងារតាំងពីពេលព្រឹកទើបជាការល្អ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ពេលវេលានេះមិនសក្តិសមនឹងប្រតិបត្តិការធំដុំពេកនោះទេ។ សូមគ្រប់គ្រងការចាយវាយ ឲ្យបានត្រឹមត្រូវ។ ផ្ទុយទៅវិញ លោកអ្នកអាចនឹងទទួលបានការផ្តល់ជូននូវឳកាសច្រើនគួរសម ដូច្នេះមិនគួរបដិសេធចំពោះការធ្វើដំណើរក្នុងផ្នែកពាណិជ្ជកម្មនោះទេ។ ចំពោះដំណើរទស្សនកិច្ចការងារទំនងជានឹងធ្វើឡើងនៅខែក្រោយ។ ក្នុងរយៈពេលគួររក្សាភាពទន់ភ្លន់ ភាពសប្បុរស និងរស់នៅដោយការប្រុងប្រយ័ត្ន ប៉ុន្តែមិនគួរមានការសង្ស័យដោយគ្មានមូលដ្ឋាននោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ កិច្ចការងាររបស់លោកអ្នកនឹងអាចសម្រេចទៅដល់គោលដៅបាន។ ក្នុងនោះអ្នកក៏មានពេលវេលាគ្រប់គ្រាន់ និងពាក្យសំដីដែលមានឥទ្ធិពលសម្រាប់ការពិភាក្សាលើកិច្ចការទូទៅ។ អ្វីដែលកាន់តែប្រសើរជាងនោះ គឺអ្នកមិនចាំបាច់ប្រើប្រាស់កំលាំង និងការខិតខំប្រឹងប្រែងខ្លាំងពេកនោះទេ។ បើទោះបីជាចំណុចវិជ្ជមានហាក់មានច្រើន ហោរាព្រមានចំពោះការជាប់គាំងក្នុងដំណើរអនុវត្តការងារ ដូច្នេះសូមព្យាយាមដោះស្រាយឲ្យបានរួសរាន់។ នៅអនាគតខាងមុខ អ្នកមានការងារច្រើន និងផ្លែផ្កាខ្លាំងណាស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យចាប់ផ្តើមរៀបចំសម្រាប់ជ័យជំនះនៅអនាគតដ៏ខ្លីខាងមុខ។ អ្នកកំពុងតែរងចាំភាពលូតលាស់នៃអាជីព ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីធ្វើការយ៉ាងលំបាក ដើម្បីសម្រេចបាននូវគោលដៅ។ ក្រៅពីនេះ សូមបង្កើនចំណាប់អារម្មណ៍ទៅលើពត៌មាន និងអាថ៌កំបាំងក្នុងការងារទាំងឡាយ ដើម្បីឲ្យអ្នកអាចយល់ដឹង និងសម្របទៅតាមរបត់នោះដោយងាយស្រួល។ អ្វីដែលកាន់តែពិសេស ក្នុងថ្ងៃនេះអ្នកអាចប្រើប្រាស់អារម្មណ៍ខាងក្នុងរបស់អ្នក ប៉ុន្តែក៏សូមយកចិត្តទុកដាក់នឹងបរិកាសផងដែរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ រាល់កិច្ចការងាររបស់អ្នកនឹងអាចសម្រេចទៅបានដោយងាយស្រួលណាស់។ លោកអ្នកអាចចូលរួមរាល់សកម្មភាពទាំងឡាយ រួមទាំងការពិភាក្សាលើគម្រោងការងារផងដែរ។ សកម្មភាព និងកិច្ចខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានការយកចិត្តទុកដាក់ពីថ្នាក់លើ។ ក្រៅពីនេះ ហោរាសាស្រ្តអាជីពសន្យាផ្តល់ជូនលោកអ្នកនូវពត៌មានដែលគួរឲ្យចាប់អារម្មណ៍ជាច្រើននៅរវាងពេលល្ងាច។ អាស្រ័យហេតុនេះ គួរពេញចិត្ត និងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងសម្របទៅនឹងកាលទេស​ និងលទ្ធផលដែលអ្នកកំពុងតែទទួលបាន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ រាល់ជំហានានាដែលអ្នកកំពុងដើរនឹងទទួលបានភាពចម្រុងចម្រើនយ៉ាងល្អប្រសើរណាស់។ លោកអ្នកនឹងមានភាពព្រឹត្តិការណ៍រីករាយច្រើននៅពេលខាងមុខ ក៏ប៉ុន្តែជាប្រយោជន៍នៃភាពរីករាយនេះក៏សូមខិតខំប្រឹងប្រែងជានិច្ច។ ចំពោះការពិភាក្សា ចរចាក្នុងករណីលំបាកយ៉ាងណាក៏អាចធ្វើទៅបានដោយងាយស្រួលណាស់ ដូច្នេះមិនគួរមានភាពភ័យខ្លាចឬស្ទាក់ស្ទើរក្នុងការបំពេញក្តីស្រមៃរបស់អ្នកឡើយ។ ក្នុងនោះដែរ ការប្រកាន់អាកប្បកិរិយាទន់ភ្លន់ ស្មោះត្រង់ និងជួយយកអាសារមនុស្សនៅជុំវិញខ្លួនក៏គន្លឹះនៃភាពជោគជ័យដែរ ដូច្នេះគួរយកចិត្តទុកដាក់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីព ណែនាំឲ្យត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏រីករាយបំផុត។ អ្នកអាចជៀសវាងពីការប្រទូសរ៉ាយ ប៉ុន្តែសូមព្យាយាមគ្រប់គ្រងខ្លួនឯងពេញមួយថ្ងៃ។ ដោយឡែក លោកអ្នកមានលទ្ធភាពពេញលេញក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅជុំវិញខ្លួន មានលទ្ធភាពកែប្រែភាពអវិជ្ជមានមកជាវិជ្ជមានដោយសន្តិវិធី។ ក្នុងពេលស្របគ្នា សូមកុំភ្លេចការគ្រប់គ្រងអាកប្បកិរិយា និងភាពឆេវឆាវដូចជាភ្លើងចំបើង ពីព្រោះភាពឆេវឆាវនឹងនាំឲ្យកាត់លាភសំណាងទៅវិញ។

ចំណាំ៖

ឆ្នាំទាំង៦ ជូត ថោះ រោង ម្សាញ់ មមែ ចរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងជាលុយកាក់ និងសម្ភារ ព្រមទាំងភាពរីករាយក្នុងថ្ងៃនេះមានពេញបរិបូណ៍សម្រាប់ជីវិតលោកអ្នក។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner