លោក ធុល នាង នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម កម្ពុជា ជូនពលរដ្ឋ២គ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះ

កណ្តាល៖ លោក ធុល នាង សមាជិកគណៈកម្មាធិការសាខា និងជាប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល លោក ទៀង សុគន្ធ នាយកសាខា និងក្រុមការងារ ព្រមទាំងលោកស្រី សែម ចាន់ថូ អភិបាលរងស្រុកស្អាង និងជាអនុប្រធានអនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល មកចែកជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ២គ្រួសារ ស្ថិតនៅក្នុងភូមិទួលក្ដី ឃុំត្រើយស្លា ស្រុកស្អាង កាលរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ។

លោក ធុល នាង បាននាំការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេកន ដែលជានិច្ចជាការសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីនហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែងគ្រប់ពេលវេលា និងបាន ណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំង ចុះសុខ ទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាលបានផ្តល់ជូនដល់គ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះនាឱកាសនោះក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូ, មី ១កេស, ត្រីខ ១យួរ, ទឹកសុទ្ធដបធំ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១ដប, ម៉ាស់ ១ប្រអប់, អាល់កុល ១ដបធំ, កៅស៊ូតង់ ១ផ្ទាំង, ឃីតសម្ភារៈ១កញ្ជប់ និងថវិកាចំនួន ២លានរៀល សម្រាប់គ្រួសារដែលឆេះផ្ទះទាំងស្រុង និងគ្រួសារដែលផ្ទះមួយ ចំហៀង ទទួលបានចំនួន១លានរៀល។

ព្រះចៅអធិការវត្តខន្តីបារមីមានរិទ្ធ ស្ថិតនៅភូមិវាលត្រែងតាលន់ ក៏បានជួយឧត្ថមនូវគ្រឿងឧភោគ បរិភោគមួយចំនួនជូនដល់គ្រួសារឆេះផ្ទះទាំង ២គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូ, ទឹកក្រូច ២កេស, មី ២កេស, បាល្លុង ១ឈុត និងថវិកា ១០ម៉ឺនរៀល។

ករណីឆេះផ្ទះនេះបណ្តាលមកពីការទុស្សេខ្សែភ្លើង ដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នាវេលាម៉ោង ៩៖១០នាទីព្រឹក ជាហេតុបង្ករឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង

ម្ចាស់ផ្ទះរងគ្រោះ ទី១៖ ឈ្មោះ ឡាច សុង ភេទប្រុស អាយុ ៧៥ឆ្នាំ មុខរបរ កសិករ មានប្រភេទសំណង់ ធ្វើអំពីឈើលើប្រក់សង្ក័សីទំហំ ៦×៩ម៉ែត្រ ទទួលរងការខូចខាតឆេះផ្ទះទាំងស្រុង។

ម្ចាស់ផ្ទះរងគ្រោះទី២៖ ឈ្មោះ ហង្ស មាន ភេទ ប្រុស អាយុ ៥១ឆ្នាំ មុខរបរ កសិករ មានប្រភេទសំណង់ធ្វើអំពីឈើលើប្រក់សង្ក័សីទំហំ ៦×៩ ម៉ែត្រ ទទួលរងការខូចខាត ឆេះជញ្ជាំងផ្ទះមួយចំហៀង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner