លោក ចូ បៃដិន ចុះហត្ថលេខាលើច្បាប់ ដែលមានគោលដៅរឹតបន្តឹងលើក្រុមគមនាគមន៍ធំៗរបស់ចិន ក្នុងនោះមាន Huawei និង ZTE

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ដើម្បីការពារក្រុមហ៊ុននានាមានដូចជា Huawei Technologies ឬ ZTE ដែលត្រូវបានចាត់ទុកថា ជាការគំរាមកំហែងផ្នែកសុវត្ថិភាព ពីការទទួលបានអាជ្ញាប័ណ្ណឧបករណ៍ថ្មីពីនិយតករសហរដ្ឋអាមេរិក។

ច្បាប់ Secure Equipment Act 2021 ដែលបានចូលជាធរមាននៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់រដ្ឋាភិបាលអាមេរិក ក្នុងការបង្ក្រាបក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យារបស់ចិន ត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី២៨ ខែតុលាកន្លងទៅ និងមុនខែនេះដោយសភាអាមេរិកក្នុងការបោះឆ្នោត ៤២០សំឡេងទល់នឹង៤សំឡេង។ ស្ថិតក្រោមច្បាប់ថ្មីនេះ គឺតម្រូវឱ្យគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) លែងពិនិត្យ ឬអនុម័តលើកម្មវិធីអនុញ្ញាតណាមួយសម្រាប់ឧបករណ៍ដែលបង្កហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិអាមេរិក។

គួរបញ្ជាក់ដែរថា នៅក្នុងខែមីនា គណៈកម្មការ FCC បានចាត់តាំងក្រុមហ៊ុនចិនចំនួន ៦ ថា ជាការគំរាមកំហែងដល់សន្តិសុខជាតិក្រោមច្បាប់ឆ្នាំ ២០១៩ដែលមានបំណងការពារបណ្តាញទំនាក់ទំនងរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនទាំងនោះក៏រួមមានទាំង Huawei និង ZTE ដែលបានកំណត់ពីមុន ក៏ដូចជាក្រុមហ៊ុន Hytera Communications Corp, Hangzhou Hikvision Digital Technology និង Zhejiang Dahua Technology ផងដែរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner