ប្រមុខអង្គការណាតូ៖ ការធ្វើតេស្តមីស៊ីលកម្ទេចផ្កាយរណបរបស់រុស្ស៊ី គឺជាទង្វើខ្វះការប្រុងប្រយ័ត្ន និងបង្កការព្រួយបារម្ភ

បរទេស៖ ប្រធានអង្គការ NATO លោក ហ្សង់ ស្តូលធិនប៊ឺក បានគូសបញ្ជាក់ថា ការធ្វើតេស្តមីស៊ីលកម្ទេចផ្កាយរណបពីសំណាក់ប្រទេសរុស្ស៊ី គឺជាសកម្មភាពគ្មានការប្រុងប្រយ័ត្ន និងបង្កើតអោយមានកម្ទេចកំទីដែលបច្ចុប្បន្នអាចបង្កជាហានិភ័យដល់ស្ថានីយអវកាសចិន និងអន្តរជាតិ។

ដោយឡែករដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន ក៏បានហៅសកម្មភាពរុស្ស៊ីខាងលើនេះថា កំពុងបង្កគ្រោះថ្នាក់ដែលនឹកស្មានមិនដល់ ជាពិសេសទៅលើផ្កាយរណបអន្តរជាតិ និងស្ថានីយអវកាស ISS ខណៈដែលអង្គការ NASA ក៏បានព្រមានថា ហានិភ័យអាចនឹងកើតមានចំពោះស្ថានីយអវកាសចិនផងដែរ។ ប្រទេសរុស្ស៊ីនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅម៉ូស្គូ) បានចេញមុខទទួលស្គាល់ ការធ្វើតេស្តមីស៊ីលបាញ់កម្ទេចផ្កាយរណបមួយគ្រឿង ក្នុងចំំណោមផ្កាយរណបផ្សេងៗទៀតរបស់ខ្លួន ដែលកំពុងគោចរជុំវិញភពផែនដី ខណៈទង្វើបែបនេះ បានទទួលការថ្កោលទោសកម្រិតធ្ងន់ ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សហភាពអឺរ៉ុប និងអង្គការ NASA។  យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ការធ្វើតេស្តនេះគឺទទួលបានជោគជ័យ ដោយផ្កាយរណបឈ្មោះ ត្សេលីណា-ឌី (Tselina-D) ដែលស្ថិតក្នុងគន្លងតារាវិថីតាំងតែពីឆ្នាំ ១៩៨២ ត្រូវបានកម្ទេចចោល។

រីឯរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក ស៊ីហ្គៃ សយហ្គូ ក៏បានបញ្ជាក់ដែរថា ការធ្វើតេស្តមីស៊ីលកំពុងស្ថិតក្នុងការអភិវឌ្ឍនេះ បានវាយប្រហារចំគោលដៅយ៉ាងល្អឥតខ្ចោះ។ បំណែកដែលបង្កើតចេញពីការធ្វើតេស្តនេះ មិនប៉ះពាល់ដល់ប្រតិបត្តិការនៅទីអវកាសនោះឡើយ៕ ប្រភព៖ Reuters

2432NO-EU-DEFENCE_STOLTENBERG_ROUGH_CUT_O_
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner