ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងអង្គភាពនគរបាលជាតិកម្ពុជា ប្រកាសរៀបចំការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ រណៈសិរ្ស២ធ្នូ លើកទី១០ ឆ្នាំ២០២១

ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងអង្គភាពនគរបាលជាតិកម្ពុជា បានចេញសេចក្តីប្រកាសជូនដំណឹង ស្តីអំពីការរៀបចំការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ រណៈសិរ្ស២ធ្នូ លើកទី១០ ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ដល់ទី១២ ខែធ្នូ ឆ្នាំ២០២១ នាទីលានកីឡាវាយសី នៃមជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ក្រោយព្រះបរមរាជវាំង ។


សេចក្តីជូនដំណឹងខាងលើ នឹងត្រៀមទទួលពាក្យ ក្លឹបកីឡាវាយសី តាមបណ្តាសមាគម អង្គភាព ក្រុមហ៊ុន ទាំងរដ្ឋ និងឯកជន ជាពិសេសកីឡាករបរទេស ដែលកំពុងរស់នៅកម្ពុជា ក៏អាចចូលរួមប្រកួតប្រជែងបានដែរ ។


សម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ រណៈសិរ្ស២ធ្នូ លើកទី១០ ឆ្នាំ២០២១ បានរៀបចំឡើង ដើម្បីចូលរួមលើកកម្ពស់អភិវឌ្ឍកីឡាវាយសីកម្ពុជា ជាពិសេសរឹតចំណងសាមគ្គីភាព មិត្តភាព តាមបណ្តាក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ បង្កើនកិច្ចសហការពីក្លិបមួយ ទៅក្លិបមួយទៀត ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ។


គួរបញ្ជាក់ថា ការប្រកួតខាងលើ គណកម្មការដាក់អោយប្រកួតលើ៧វិញ្ញាសា ១, ការប្រកួតវាយទោលបុរសអាយុក្រោម៣០ឆ្នាំ ២, វាយគូបុរសអាយុក្រោម៣០ឆ្នាំ ៣, វាយគូបុរសអាយុ៣០ដល់៣៩ឆ្នាំ ៤, វាយគូបុរសអាយុ៤០ដល់៤៩ឆ្នាំ ៥, វាយគូបុរសវ័យចំណាស់អាយុ៥០ដល់៥៩ឆ្នាំ ៦, វាយគូបុរសវ័យចាស់អាយុ៦០ឡើងទៅ និង៧, ការប្រកួតវាយគូនារីមិនកំណត់អាយុ ។ រីឯសម្រាប់ការដាក់ពាក្យចូលរួមប្រកួតវិញ គឺចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ក្រោយព្រះបរមរាជវាំង រាជធានីភ្នំពេញ ។ ចំពោះការប្រជុំចាប់ពូល និងបែងចែកពូលប្រកួត នៅថ្ងៃទី១០ ខែធ្នូ វេលាម៉ោង ១៤:៣០នាទី ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner