មន្ត្រីមូលដ្ឋានអតីតគណបក្សសង្គ្រោះជាតិ៥នាក់នៅកំពង់ចាមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)
មន្ត្រីមូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងក្រុងកំពង់ចាមចំនួន៥នាក់ បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន។
សេចក្តីរាយការណ៍ពីខេត្តកំពង់ចាមបានបញ្ជាក់ថាលោកអភិបាលខេត្តអ៊ុនចាន់ដា ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកំពង់់ចាម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានស្វាគមន៍ ទទួល អតីតថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិក្នុងក្រុងកំពង់ចាម៥នាក់ ដែលបានសុំចូល រួម រស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ការចូលរួមនៃអតីតមន្ត្រីមូលដ្ឋានទាំងនេះ បានទន្ទឹមនឹងពលរដ្ឋខ្មែរនៅ ក្រៅប្រទេសបានបកអាក្រាតនិងថ្កោលទោសនូវនយោបាយទុច្ចរិតរបស់មេខ្លោងសមរង្ស៊ីជុំវិញនយោបាយ បំភិត បំភ័យដកសញ្ជាតិអាមេរិកពីពលរដ្ឋខ្មែរគាំទ្ររាជរដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋខ្មែរអាមេរិកក្នុងរដ្ឋម៉ាសាឈូ សិតនិងរដ្ឋកាលីហ្វ័រនីញ៉ានៃសហគមន៍ខ្មែរដ៏ធំទាំង២ បាននាំគ្នាធ្វើបាតុកម្មតាមថ្នល់តវ៉ា និងស្រែកថ្កោលទោស សមរង្ស៊ីនូវនយោបាយចង់បំផ្លាញប្រយោជន៍ខ្មែរនៅក្រៅប្រទេសនោះ។
អតីតមន្ត្រីមូលដ្ឋាននៃគណបក្សប្រឆាំង ដែលបានមកចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៣០វិច្ឆិកា រួមមានអតីតចៅសង្កាត់រងទី២ ឈ្មោះ កែវ គឹមឆាន ដែលជាអតីតប្រធានបក្សសង្ក្រោះជាតិក្នុងសង្កាត់កំពង់ចាម, ឈ្មោះរាម ថន អតីតបេក្ខ ជនពេញសិទ្ធិ នៃសង្កាត់កំពង់ចាម, ឈ្មោះហាវ ប៊ុន ធឿន អតីតបេក្ខជនពេញសិទ្ធិ នៃសង្កាត់កំពង់ចាម, ឈ្មោះ សំ ម៉េង អតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ និងទី៥៖ កញ្ញា កែវ ចរិយា អតីតប្រធានយុវជន អតីតគណបក្ស សង្គ្រោះជាតិនៃសង្កាត់កំពង់ចាម៕