គិតត្រឹមព្រឹកថ្ងៃទី០១ ខែឆ្នូនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១៤.០លាននាក់ ស្លាប់ជាង ២៩.០ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,០៦៧,៩៣៦នាក់ហើយ ដែលកើនឡើងជិត៤ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩១,៨៥០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៦,៤០៩នាក់ (ស្លាប់ ១៤៣,៨៣០នាក់) * ហ្វីលីពីន ឆ្លងចំនួន២,៨៣២,៧៣៤នាក់ (ស្លាប់ ៤៨,៥៤៥នាក់) * ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៣២,៧៨២នាក់ (ស្លាប់ ៣០,៤២៥នាក់) * ថៃ ឆ្លងចំនួន ២,១១៥,៨៧២នាក់ (ស្លាប់ ២០,៧៦៩នាក់) * វៀតណាម ឆ្លងចំនួន ១,២៣៨,០៨២នាក់ (ស្លាប់ ២៥,២៥២នាក់) * មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២២,៤០២នាក់ (ស្លាប់ ១៩,១០៤នាក់) * សិង្ហបុរី ឆ្លងចំនួន ២៦៤,៧២៥នាក់ (ស្លាប់ ៧១៨នាក់) * កម្ពុជា ឆ្លងចំនួន ១២០,១៣៤នាក់ (ស្លាប់ ២,៩៤០នាក់) * ទ្បាវ ឆ្លងចំនួន ៧៣,៧៣៨នាក់ (ស្លាប់ ១៧០នាក់) * ព្រុយណេ ឆ្លងចំនួន ១១,០៥៨នាក់ (ស្លាប់ ៩៧នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner