វិមានឯករាជ្យខេត្តកំពង់ចាម គ្រោង នឹងចាប់ដំណើរការសាងសង់នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១

(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យគម្រោងសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា វិមានឯករាជ្យខេត្តកំពង់ចាមគ្រោង និងចាប់ដំណើរការសាងសង់នាថ្ងៃទី០៦ខែធ្នូឆ្នាំ២០២១ នឹងត្រូវសាងសង់ឲ្យរួចរាល់ជាស្ថាពរក្នុងរយៈពេលមួយឆ្នាំជាកំហិត។

គួររំលឹកផងដែរថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំសាងសង់វិមានឯករាជ្យខេត្តនេះដើម្បីរំឭកដល់ថ្ងៃអនុស្សាវរីយ៍៩វិច្ឆិកា ដែលជាថ្ងៃប្រារព្ធទិវាឯករាជ្យជាតិ និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ដោយបានជ្រើសរើសយកទីតាំងសាងសង់នៅភូមិទី៦សង្កាត់វាលវង់ក្រុងកំពង់ចាម។

ម្យ៉ាងទៀតឯកឧត្តមអភិបាលខេត្តមានបំណងទុកជាសម្បត្តិវប្បធម៌ទេសចរណ៍គឺ សំដៅទៅលើទីក្រុងស្អាត និងប្រវត្តិសាស្រ្តសំដៅទៅលើខួបកំណើតនៃកងយោធពលខេមរភូមិន្ទដែលជាស្នាព្រះហស្ដរបស់ព្រះរមរតនកោដ្ឋព្រះបាទនរោត្ដមសីហនុដែលព្រះអង្គបានដណ្ដើមឯករាជ្យបានពីអាណានិគមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner