៤៣ឆ្នាំ នៃការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»

ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ គឺមានរយៈពេល៤៣ឆ្នាំ នៃការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ។ អ្នកស្នេហាជាតិ ដឹកនាំដោយកសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន កាលនោះ ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ខិតខំតស៊ូលំបាកសព្វបែបយ៉ាង គោលដៅតែមួយគឺ រំដោះមកវិញនូវសិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ដែលកាលនោះបានប្រកាសចេញសេចក្តីថ្លែងការណ៍១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ ហើយនេះគឺជាថ្ងៃសច្ចធម៌ប្រវត្តិសាស្ត្រនៃការរស់រានឡើងវិញរបស់ប្រជាពលរដ្ឋខ្មែរ។ វីរជនស្នេហាជាតិជាច្រើរូបទៀត បានពលីជីវិតក្នុងការរៀបចំកម្លាំងប្តូរផ្តាច់ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ ពីកម្មវិធីអប្សរាព្រឹកនេះ ក៏មានកម្រងវីដេអូឯកសារ ខ្លីទាក់ទងនឹង ខួប៤៣ឆ្នាំ នៃថ្ងៃបង្កើតរណសិរ្ស ២ធ្នូផងដែរ គឺ២ធ្នូ ១៩៧៨ – ២ ធ្នូ ២០២១។…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner