ក្រសួងទេសចរណ៍ សហការជាមួយសហគ្រិនខ្មែរ បើកវគ្គបណ្តុះបណ្តាលស្តីពី “សហគ្រិនភាព ការគ្រប់គ្រងសហគមន៍ ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចម្អិនម្ហូបអាហារ” សម្រាប់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប
នាព្រឹកថ្ងៃពុធ ១២ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍អភិវឌ្ឍផលិតផលទេសចរណ៍ លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយសហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “សហគ្រិនភាព ការគ្រប់គ្រងសហគមន៍ ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចម្អិនម្ហូបអាហារ” ដែលប្រព្រឹត្តទៅសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំជប់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០១-០៥ ខែធ្នូ ឆ្នាំ២០២១ ដោយមានចូលរួមបង្ហាត់បង្រើនពីគ្រូឧទ្ទេស និងអ្នកជំនាញពីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប និងគ្រូចុងភៅមកពីសមាគមចុងភៅកម្ពុជា។ គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជាផ្នែកមួយនៃសកម្មភាពដែលបានកំណត់ក្នុងអនុស្សាណៈយោគយល់រវាងក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១៕