លោក ហ៊ុន ម៉ា​នី​៖ បងធំ​ខ្ញុំ មុខ​នៅ​ក្មេង​ជាងគេ ប៉ុន្តែ​គាត់​មាន​ភាពចាស់ទុំ​…

​ភ្នំពេញៈ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កនា​រសៀល​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០២១​នេះ លោក ហ៊ុន ម៉ា​នី ដែលជា​បុត្រា​របស់ សម្ដេច​តេ​ជោ​ហ៊ុន សែន និង​ជា​ប្អូន​លោក ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​សារ​ខ្លី​មួយ​ថា​”​បងធំ​ខ្ញុំ មុខ​នៅ​ក្មេង​ជាងគេ ប៉ុន្តែ​គាត់​មាន​ភាពចាស់ទុំ ដែល​ប្អូនៗ​ទាំងអស់គ្នា​ឲ្យ​តម្លៃ​ខ្ពស់ និង​មាន​ការគោរព​ស្រលាញ់​”​។​

លោក ហ៊ុន ម៉ានី (ខាងស្តាំ)និងលោក ហ៊ុន ម៉ាណែត ជាបងប្រុស

​ជាមួយ​រូបថត​ចំនួន​បីសន្លឹក​អម​ផង លោក ហ៊ុន ម៉ា​នី ដែលជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​បន្ត​ដោយ ឃ្លា​ថា​”​កន្លងមក ពុក​ម៉ែ​ធ្លាប់បាន​និយាយថា មិន​ចង់ឃើញ​កូនៗ ធ្វើ​នយោបាយ​ឡើយ ដោយយោង​ទៅលើ​ភាពលំបាក ការទទួលខុសត្រូវ និង​ការលះបង់ ដែល​ពួកគាត់​ផ្ទាល់​បាន​ឆ្លងកាត់​។ ប៉ុន្តែ​បរិបទ​សង្គម​បាន​ផ្លាស់ប្តូរ​ដែល​នាំ​ឲ្យ​យើង​បាន ដើរ​មកដល់​ចំណុច​នេះ ដែល​នេះ​ប្រហែល​ពួក​ខ្ញុំ​ទាំងអស់គ្នា មាន​ឈាមជ័រ​ជា​អ្នក​គិតគូ​ពី​បញ្ហា​សង្គម​ចង់ឃើញ​ភាពសុខសាន្ត របស់​ប្រជាពលរដ្ឋ និង​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ ក្រោម​ម្លប់​នៃ​សន្តិភាព ដែល​យើង​កំពុង​តែមាន​នេះ​ថ្ងៃនេះ​និង​បន្តទៅ ថ្ងៃ​អនាគត​។​

​កាលពី​ព្រឹក​មិញ​ក្នុងឱកាស​សម្ពោធ​សមិទ្ធផល​នានា​នៅ​ក្រុងព្រះសីហនុ ដែល​តម្លៃ​ប្រមាណ​៣០០​លាន​ដុល្លារ សម្តេច​តេ​ជោ
​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​ជា​ចំហ​ថា “​សម្តេច​គាំទ្រ​ឱ្យ លោក ហ៊ុន
​ម៉ា​ណែ​ត កូនប្រុស​របស់​សម្តេច​ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​”​។​
​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា លោក ហ៊ុន ម៉ា​ណែ​ត​ដែលជា​កូនប្រុស​ច្បង​របស់​សម្ដេច​គឺ​បេក្ខភាព​នាយករដ្ឋមន្ត្រី ដ៏​ពេញលេញ​ម្នាក់​សម្រាប់​ពេលអនាគត​។​សម្តេច​បានបញ្ជាក់​បន្ថែម​ថាស​ម្តេច​គាំទ្រ​តែ​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​ព្រោះ​ប្រទេស របស់​យើង​ជា​ប្រទេស​ប្រជាធិបតេយ្យ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា​«​ហ៊ុន​ម៉ា​ណែ​ត​ជា​បេក្ខភាព​មួយ​ក្នុងចំណោម​បេក្ខភាព​នាយករដ្ឋមន្ត្រី​ហើយ​ឪពុក​របស់​វា​គាំទ្រ​។​និយាយ​ឲ្យ​ចឹ​ង​ច្បា​ស់ម៉​ង​ទៅ កុំឱ្យ​ឯង​ពិបាក​វិភាគ​ពេក​»​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​លើក​ឧ​ទារ​ហណ៍​ពាក់ព័ន្ធ​នឹង​ការធ្វើ​នយោបាយ​នៅ​ប្រទេស​ជប៉ុន​ក៏​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ក៏មាន​កា​រត​ពូជ​ដែរ ។ សម្ដេច​តេ​ជោ​មានប្រសាសន៍ថា​«​សូម្បីតែ​ជប៉ុន​គេ​មានពូជ​របស់គេ​ដូចជា លោក ហ្សី​ន​ហ្សូ អា​បេ (​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ) ជីតា​របស់​អា​បេ គឺជា​នាយករដ្ឋមន្ត្រី ហើយក៏​ធ្លាប់​មក​ទស្សនកិច្ច​នៅ​ស្រុក​ខ្មែរ​។​ឪពុក​របស់​អា​បេ ជា​រដ្ឋមន្ត្រីការបរទេស ដល់​អា​បេ ធ្វើ​នាយករដ្ឋមន្ត្រី​ធ្វើ​ទាល់តែ អា​បេ​សុំ​ឈប់​ខ្លួន ឯង ។ ចំណែក​លោក អូ​កា​ដា​ក៏​ដូចគ្នា​ដែល​សុទ្ធ​
តែមាន​ពូជ​ធ្វើ​នយោបាយ »​។​
​បន្ទាប់ពី​ការប្រកាស​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅថ្ងៃនេះ​គេ​បាន​សង្កេតឃើញ​ទាំង​មន្ត្រី​
​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ធម្មតា​បានប្រកាស​គាំទ្រ និង​អបអរ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត​៕​ដោយៈ​ជម្ពូនុទ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner