កូនស្រីលោក កឹម សុខា បន្តវ៉ៃប្រហារទៅលើទណ្ឌិត សម រង្ស៊ី ដោយប្រាប់ឱ្យបញ្ឈប់បន្លំ និងបោកប្រាស់ប្រជាពលរដ្ឋ

ភ្នំពេញ:កូនស្រីរបស់លោក កឹម សុខា បានបន្តវ៉ៃប្រហារទៅលើទណ្ឌិត សម រង្ស៊ី និងបានប្រាប់ទៅទណ្ឌិត សម រង្ស៊ី ឱ្យឈប់បន្លំ និងបោកប្រាស់ប្រជាពលរដ្ឋ ហើយក៏បានស្នើឱ្យទណ្ឌិត សម រង្ស៊ី សម្រាកទៅដល់ពេលហើយ។

កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២ ខែធ្នូនេះថា “ឯកឧត្តមបានដឹកនាំក្រុមប្រឆាំងនៃអ្នកប្រជាធិបតេយ្យជាង២០ឆ្នាំ តែនៅពេលដែលលិទ្ធិប្រជាធិបតេយ្យ និងគណបក្សជួបគ្រោះថ្នាក់ គ្មានលទ្ធភាព និងសមត្ថភាពក្នុងការតស៊ូមតិ សូម្បីតែឥស្សរជនតំណាងផ្លូវការប្រទេសណាមួយក៏មិនដែលបានជួបផង ៤ឆ្នាំនេះគ្មានរដ្ឋាភិបាលណាជួបពិភាក្សាទាល់តែសោះ បែរជាដើរនិយាយដោយគ្មានការខ្មាស់អៀនថា ខ្លួនដឹកនាំការតស៊ូមតិ”។

កញ្ញា មនោវិទ្យា បានស្បកឱ្យទណ្ឌិត សម រង្ស៊ី ថា ការដែលថតរូបរប៉េះរប៉ោះជាមួយតំណាងរាស្ត្របរទេសដែលនរណាក៏អាចធ្វើបានមិនមានន័យអ្វីទេ។ បោកប្រាស់បានតែពលរដ្ឋ ព្រោះគាត់មិនយល់ដំណើរការទាំងអស់នេះ និង បានបក្សកាន់អំណាចជួយបំពងឱ្យ ដោយគេជះកំហឹងដាក់គ្រប់ៗគ្នាមិនរើសមុខ។ “ចាំទេ យុទ្ធនាការខាងឯកឧត្តមវាយប្រហារប៉ុន្មានឆ្នាំមុនមកលើរូបខ្ញុំ នៅពេលដែលខ្ញុំធ្វើសកម្មភាព៖ ម៉េចក៏នាងឯងមិនហៅលោកប្រធានទៅជាមួយផង!”? ឈប់ធ្វើថ្លង់ ឈប់ព្យាយាមបិទភ្នែក និងបន្លំពលរដ្ឋទៅ។”

កញ្ញា កឹម មនោវិទ្យា បានប្រាប់ទៅទណ្ឌិត សម រង្ស៊ី ថា “ឪពុកខ្ញុំ និងខ្ញុំ បាននិងកំពុងដោះស្រាយបញ្ហា សូមឯកឧត្តមប្រឹងយោងតែអាត្មាទៅ។ សម្រាកចុះដល់ពេលហើយ”៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner