ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងព័ត៌មាន ចុះពិនិត្យវឌ្ឍនភាពការងារ នៅមន្ទីរព័ត៌មានខេត្តព្រះសីហនុ ដើម្បីតាមដានពង្រឹងការងារវិស័យព័ត៌មាន និងផ្សព្វផ្សាយឱ្យកាន់តែល្អថែមទៀត

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាអនុ ប្រធានក្រុមការងារថ្នាក់ជាតិរាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ អមដំណើរដោយថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ រួមជាមួយនឹងប្រតិភូក្រសួង ព័ត៌មាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនៅ មន្ទីរព័ត៌មានខេត្តព្រះសីហនុ ដើម្បីតាមដាន និងពង្រឹងការ អនុវត្តការងារ របស់ថ្នាក់ក្រោមជាតិលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមផែនការអភិវឌ្ឍន៍ជាតិ ។

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើនូវមតិសួរសុខ ទុក្ខរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដល់មន្ត្រីរាជការ និងបុគ្គលនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ ហើយក៏បានផ្តល់អនុសាសន៍ណែនាំក្នុងការបន្តពង្រឹង និងសហការដើម្បីអនុវត្តតួនាទីភារកិច្ចរបស់អង្គភាពដែលជាសេនាធិការរបស់ក្រសួង ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានក្រើនរំលឹក ការថែរក្សាសុខភាព និងការអនុវត្តវិធានការបីកុំបីការពារ ដើម្បីធានា ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ស្របតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹង និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ នាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តការ អនុវត្តការងារនេះបន្ថែមទៀត។ ជាមួយគ្នានេះឯកឧត្ដម រដ្ឋលេខាធិការ ក៏បានប្រគល់ថវិកាចំនួន ២លានរៀល របស់ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ឧបត្ថមជូនដល់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុផងដែរ ។

នៅព្រឹកថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យ ទីតាំងអតីស្ថានីយ៌វិទ្យុ ក្រុងព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ៣ ដែលគ្រប់គ្រងដោយមន្ទីរព័ត៌មាន ខេត្តព្រះសីហនុ ។ ឯកឧត្ដម បានជំរុញអោយមន្ទីរព័ត៌មានខេត្ត ខិតខំអនុវត្តន៍អោយបានឆាប់រហ័សក្នុងការស្នើសុំធ្វើប័ណ្ណកាន់កាប់ដោយស្របច្បាប់។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner