គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ

ភ្នំពេញ៖ ទោះបីជាប្រទេសយើង បានរងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីវិបត្តិនៃជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម និងជាឧបសគ្គរារាំង ក្នុងការអនុវត្តសកម្មភាពលើគ្រប់វិស័យក៏ដោយ ក្រសួង ស្ថាប័នពាក់ព័ន្ធនៅតែខិតខំបំពេញតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីសម្រេចបាននូវគោលបំណងជាសសរស្តម្ភទាំងបី នៃគោលនយោបាយ៖ រួមមាន (១) ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ (២) ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និង (៣) ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ។

នេះជាប្រសាសន៏លើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការអន្តរក្រសួង សម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោល-នយោបាយជាតិ ស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ក្នុងកិច្ចប្រជុំលើកទី៦ របស់ខ្លួន តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។

ឯកឧត្តមបន្តថា៖ជាការកត់សម្គាល់ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ បានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេស ក្នុងការបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លើយតបនឹងវិបត្តិនេះ ដោយភាពស្វាហាប់ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រកបដោយស្មារតីបុរេសកម្ម សំដៅកាត់បន្ថយផលប៉ះពាល់ និងគាំទ្រដល់សកម្មភាពសង្គម-សេដ្ឋកិច្ច ដោយរក្សាបាននូវលំនឹងការងារ,ជីវភាពប្រជាជន និងធុរកិច្ច។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង គូសបណ្ជាក់ថា៖ជាក់ស្ដែង វឌ្ឍនភាពសំខាន់ៗ នៃការអនុវត្តគោលនយោ-
បាយក្នុងឆ្នាំ២០២០ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នខិតខំសម្រេចបានរួមមាន៖ ការក្សាបាននូវស្ថិរភា
ពម៉ាក្រូសេដ្ឋកិច្ច,បានអនុម័តគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ថ្មីៗ ចំនួន១៩៥គម្រោង និងគម្រោ
ងពង្រីកផលិតកម្មចំនួន ៤៣គម្រោង ដែលអាចបង្កើតការងារបានប្រមាណ ១សែន ៥ម៉ឺន ១ពាន់កន្លែង,បានរៀប
ចំផែនការ និងយុទ្ធសាស្ត្រស្តីពី ការទាក់ទាញវិនិយោគចំគោលដៅ, បានដាក់ចេញគោលនយោបាយលើកទឹកចិត្តពន្ធ និងអនុគ្រោះពន្ធ ដើម្បីជួយសម្រួលដល់វិស័យអាទិភាព ដែលរងគ្រោះដោយសារ ការរីករាលដាលនៃជំងឺកូវីដ-១៩, បានធ្វើកំណែទម្រង់ទំនើបកម្ម ពីការចុះបញ្ជីអាជីវកម្ម ការទូទាត់សេវាសាធារណៈ និងការទទួលវិញ្ញាបនបត្រចុះបញ្ជី តាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងស្រុង តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDx), បានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់សិស្ស និស្សិតក្នុងប្រព័ន្ធ សរុបចំនួន ១ម៉ឺន ៨ពាន់ ៤៩៤នាក់ (ស្រី ៦ពាន់ ៧០៨នាក់) និងក្រៅប្រព័ន្ធចំនួន ១ម៉ឺន ៩ពាន់ ៧២៧នាក់ (ស្រី ៩ពាន់ ៣២០នាក់) និងអនុវត្តកម្មវិធីបណ្តុះបណ្តាលស្ពានចម្លងបន្តជំនាញ ដែលមានសិស្សសរុបចំនួន ៣ពាន់ ៤០០នាក់ (ស្រី ១ពាន់ ៥៥០នាក់), បានដាក់ចេញនូវផែនការសកម្មភាព ធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣,បានប្រមូល និងផ្សព្វផ្សាយព័ត៌មានស្តីពី ការជ្រើសរើសកម្លាំងពលកម្ម ពីគ្រប់ប្រភពចំនួន១សែន ៨ម៉ឺន ៤ពាន់ ៨០៨កន្លែង,បានរៀបចំរបាយការណ៍ស្តីពី បច្ចុប្បន្នភាពទីផ្សារការងារ, បានផ្តល់សេវាប្រឹក្សាយោបល់ អំពីអាជីពការងារ និងវិជ្ជាជីវៈដល់អ្នកស្វែងរកការងារចំនួន ៦ពាន់ ២៣៨នាក់, បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើចំនួន ១ម៉ឺន ៧ពាន់ ២០២នាក់, និងអ្នកស្វែងរកការងារធ្វើ បានទទួលការងារធ្វើចំនួន ៤ពាន់ ៧៥៣នាក់, បានធ្វើកំណែទម្រង់ប្រព័ន្ធអធិការកិច្ចការងារ ព្រមទាំងបានរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យរួម ពាក់ព័ន្ធនឹងវិស័យការងារ, បានដំឡើងប្រាក់ឈ្នួលអប្បបរមាជាប្រចាំ សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង, បានសិក្សាក្នុងការពង្រីកទីផ្សារការងារ នៅក្រៅប្រទេស ជាពិសេស ប្រទេសអភិវឌ្ឍ ដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់ ព្រមទាំងពង្រឹងយន្តការ ការពារពលករខ្មែរនៅបរទេស តាមរយៈ អនុព័ន្ធទទួលបន្ទុកពលករ អមស្ថានទូតកម្ពុជា និងមន្ត្រីទទួលបន្ទុកកិច្ចការកុងស៊ុល នៃស្ថានទូតកម្ពុជា នៅតាមប្រទេសគោលដៅផងដែរ៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner