កិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ (PAB)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រុមប្រឹក្សាពិគ្រោះយោបល់ គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ (PAB) បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី៣ ដើម្បីចែករំលែកលទ្ធផលការងារ គម្រោងដែលបានអនុវត្ត ក្នុងវិស័យសំណង់នៅកម្ពុជា ក្នុងឆ្នាំ២០២១ និងផែនការអនុវត្ត ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិក សមាជិកា ត្រីភាគី ដែលមានភាគីរាជរដ្ឋាភិបាល អង្គការសហជីព និងសមាគមនិយោជក។

កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងផ្ទាល់ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានPAB លោក យ៉ាស៊ុអូ អារីហ្គា អ្នកគ្រប់គ្រងគម្រោងរបស់អង្គការអន្តរជាតិ ខាងការងារ(ILO)ប្រចាំនៅប្រទេសថៃ និងលោកជំទាវ ជា សុខនី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានPAB និងឯកឧត្តមទន្តបណ្ឌិត ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ ហើយក៏មានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនទៀត រួមមាន EURO-CHAM,CARE, APHEDA និង ILO មានចំនួនសរុប ៤៤នាក់ (ស្រី១៥នាក់)។

លទ្ធផលនៃកិច្ចប្រជុំរបស់ PAB ឆ្នាំ២០២១ រវាងនាយកដ្ឋានពេទ្យការងារ និងដៃគូនានា នឹងផែនការសម្រាប់ឆ្នាំ២០២២ ការចែករំលែកនូវលទ្ធផលការងារ ទាក់ទងនឹងសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ ក្នុងឆ្នាំ២០២១ របស់ក្រសួង នៃស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនសំណង់ សហព័ន្ធ សហជីពនានា និងអង្គការផ្សេងៗដែលជាសមាជិក PAB រួមទាំង វឌ្ឍនភាពលើសេចក្តីព្រាង នៃឯកសារបទដ្ឋានគតិយុត្ត ស្តីពីសុខភាព និងសុវត្ថិភាពការងារ នៃប្រទេសកម្ពុជា ដែលបានរៀបចំ ( គោលនយោបាយជាតិ កម្រងព័ត៌មានជាតិ និងគោលការណ៍ណែនាំ ស្តីពីសុវត្ថិភាព នៃសារធាតុគីមីក្នុងកន្លែងធ្វើការ)៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner