ឯកឧត្តម សៅ សុភាព ជំរុញឲ្យមន្ទីរបរិស្ថានខេត្តកំពង់ធំបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងបរិស្ថានល្អប្រសើរថែមទៀត

ខេត្តកំពង់ធំ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថាបន្ទាប់ពីមេរោគកូវីដ១៩រីករាលដាលបានធ្វើឱ្យអសកម្មភាពមួយចំនួនមិនថាកម្ពុជាឬប្រទេសដទៃទេ ហើយចំពោះលើវិស័យបរិស្ថានក៏ទទួលរងផលប៉ះពាល់មួយចំនួនដែរ ប៉ុន្តែចាប់ពីបានធូរស្បើយបន្ទាប់ររាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ជូនពលរដ្ឋទូទាំងប្រទេសរួចមក យើងអាចពង្រឹងនិងបន្តសកម្មភាពឱ្យបានខ្លាំងក្លាក្នុងការគ្រប់បរិស្ថានក្នុងខេត្តបន្ថែមទៀត។

ការថ្លែងរបស់ ឯកឧត្តមរដ្ឋលេខាធិការបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានទូទាំងខេត្តកំពង់ធំប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១។

ឯកឧត្តម សៅ សុភាព បានបញ្ជាក់បន្ថែមថា នៅថ្ងៃខាងមុខក្រសួងបរិស្ថាននឹងរៀបចំគម្រោងទីលានគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបង្កើតឱ្យ មានអាងប្រព្រឹត្តកម្មទឹកកខ្វក់ដើម្បីចម្រោះទឹកកខ្វក់ឲ្យបានស្អាតមុនពេលបង្ហូរទឹកចូលក្នុងស្ទឹងសែន។ក្រៅពីនេះក្រសួងនឹងបំពាក់អំពូលសូឡាដើម្បីបំភ្លឹផ្លូវក្នុងក្រុងកំពង់ធំ។

ឯកឧត្តម ចាន់តារា អភិបាលរង ខេត្តកំពង់ធំ បានកោតសរសើរនិងវាយតម្លៃខ្ពស់នៃសមិទ្ធផលដែលបានសម្រេចបាននាកន្លងមករបស់មន្ទីរខេត្តកំពង់ធំ ពិសេសទៅ លើកិច្ចការពារអភិរក្សធនធានធម្មជាតិ ការទប់ស្កាត់នូវរាល់ការបំពុលបរិស្ថាន និងការបំផ្លាញធម្មជាតិជាដើម។

លោកលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានលើកឡើងក្នុងពិធីនេះដែរថាការងារសំខាន់ៗដើម្បីឆ្លើយតបទៅនឹងគោលដៅចំបងៗ រួមមានការការអភិរក្ស និងពង្រឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ការធានានូវបរិស្ថានល្អនៅតាមទីប្រជុំជន ការចូលរួមគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍មូលដ្នាន ការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានដើម្បីកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ និងការអប់រំផ្សព្វផ្សាយបរិស្ថានជូនសាធារណៈជន សំដៅសម្រេចបាននូវគោលបំណងរួមមួយរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ៕ដោយម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner