ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួល ឯកឧត្តម អាំផៃ គីនដាវង់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការ បរ ទេស និង សហ ប្រតិ បត្តិការ អន្តរជាតិ បាន អនុញ្ញាត ឲ្យឯកឧត្តម ឯកឧត្តម អាំផៃ គីនដាវង់ (Amphay KINDAVONG) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាធិបតេ យ្យ ប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តម បានបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់ បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវទំនាក់ ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគី ភាពជាអ្នកជិតខាងល្អ មិត្តភាព ជា ប្រពៃ ណី រវាង ប្រទេស ទាំងពីរ ក្នុងស្មារតីនៃ ភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បី ផលប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា និង ឡាវ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរ បានរៀបចំ ការផ្លាស់ ប្តូរទស្សនកិច្ចកម្រិតខ្ពស់ នៃប្រទេសទាំងពីរ និង ទទួលបានសមិទ្ធផលប្រកបដោយផ្លែផ្កា។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ជាពិសេសជូន ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី ដែលបានទទួលជួបសវនាការរបស់ ឯកឧត្តម នៅក្នុងពេលវេលាដ៏មមាញឹកនេះ និង ចំពោះកិច្ចសហ ប្រតិបត្តិការ ដ៏ល្អ និងភាពស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងការបរទេស និង សហ ប្រតិបត្តិការ អន្តរជាតិ ដែលជាមូលដ្ឋានដ៏យ៉ាងសំខាន់ក្នុងការ រួមចំណែក ធ្វើឱ្យ បេសកកម្ម ការទូត របស់ ឯកឧត្តម នៅ ព្រះរាជា ណាចក្រកម្ពុជា ទទួលបានជោគជ័យ។
ឯកឧត្តម បានគូសបញ្ជាក់ថា ក្នុង អាណត្តិបេសកម្មការទូត ឯកឧត្ត ម បានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍ យ៉ាងឆាប់ រហ័ស នៅលើគ្រប់វិស័យ ហើយប្រសិន បើគ្មានវិបត្តិ ជំងឺ កូវីដ-១៩ នោះទេ កម្ពុជាពិតមានសន្ទុះ នៃការរីក ចម្រើន យ៉ាងខ្លាំងជាងនេះ ជាក់ជាមិនខាន។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បាន ថ្លែង កោតសរសើរថា កម្ពុជាជាប្រទេស ដ៏ល្អសម្រាប់ការ ស្នាក់នៅ និងបំពេញការងារការទូត ដោយម្យ៉ាង ប្រជាជន កម្ពុជាមានសមានចិត្តល្អ និងរួសរាយរាក់ទាក់ និងម្យ៉ាងទៀតមានការគាំទ្រ និង សហ ការល្អ ពីថ្នាក់ ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់។ ឯកឧត្តម ពិតជាមានក្តីសោមន្សរីករាយយ៉ាងខ្លាំង ដែលមានឱកាស បាន បំពេញ បេសកម្មការទូត និងរស់នៅ កម្ពុជាជាងបីឆ្នាំនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្រាប់ការផ្តល់ជំនួយដ៏ថ្លៃថ្លាជូន ប្រទេសឡាវ រួមមាន ថវិកា វ៉ាក់សាំងកូវីដ-១៩ សម្ភារៈ បរិក្ខារ វេជ្ជសាស្រ្ត ជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់ នាពេលថ្មីៗនេះ។
ភាគីទាំងពីរក៏បានលើកឡើងផងដែរ អំពីបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាចំណាប់ អារម្មណ៍ រួម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណឡាវ ចំពោះការ គាំទ្រដល់ កម្ពុជា ក្នុង ការ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ប្រកបដោយជោគជ័យកាលពីពេលថ្មីនេះ និងចំពោះតួនាទី របស់កម្ពុជា ជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ៕ដោយ -សួង ពិសិដ្ឋ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner