ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកការ ប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៥»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១ព្រឹកនេះ នឹងអញ្ជើញជាអធិបតីប្រកាសបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីលើកទី៥» ដែលប្រារព្ធធ្វើឡើងនៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។

ការប្រកួតកីឡាវាយកូនគោលនៅថ្ងៃស្អែកនេះ សហការរៀបចំឡើងរវាងក្រសួងទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។ ការប្រកួតនេះធ្វើឡើងដើម្បីអបអរសាទរខួបវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងខួបលើកទី២៣ឆ្នាំ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកឯក។

យោងតាមប្រព័ត៌មានបានឱ្យដឹងថា ការប្រកួតនេះនឹងមានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ ដោយចែកចេញជា២ក្រុម គឺការប្រកួតជាក្រុមមានអ្នកចូលរួម ៨០នាក់ និងការប្រកួតជាឯកត្តជនមានអ្នកចូលរួម ២៧នាក់ មាន ៨នាក់ជាក្រុមជម្រើសជាតិ។

ការប្រកួតនេះធ្វើឡើងរយៈពេលមួយព្រឹកពេញ ហើយនៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់ពានរង្វាន់ជូនកីឡាករ កីឡាការិនី ដែលចូលរួមប្រកួត ហើយមានការពិសារភោជនាហាររួមគ្នា ដើម្បីពង្រឹងនូវសាមគ្គីភាពផងដែរ។

ការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីលើកទី៤» ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៩។ ការប្រកួតពេលនោះ មានកីឡាករជាតិ-អន្តរជាតិចូលរួមប្រកួតសរុប ១៧៩រូប ក្នុងនោះមានកីឡាករអន្តរជាតិចំនួន ៣៣រូប និងកីឡាករនារីចំនួន ២៣រូប។

        ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៥»

ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនេះ មិនត្រឹមតែជាស្មារតីរំលឹកដល់ការរកបាននូវសុខសន្តិភាពពេញលេញនៅកម្ពុជាតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោប៉ុណ្ណោះទេ តែការប្រកួតនេះ ក៏ដើម្បីពង្រឹងចំណងមិត្តភាពរវាងអ្នកចូលចិត្តលេងកីឡាវាយកូនគោលផងដែរ។ បន្ថែមពីលើនោះ ការប្រកួតនេះ ក៏ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីវាយកូនគោលកម្ពុជា ដើម្បីឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner