រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ទីតាំងតម្កល់ព្រះពុទ្ធរូប ដែលមានកម្ពស់ ៣,៥ម៉ែត្រ នៅ ទីឈាប្បនដ្ឋាន បូជាសព អ្នកកេីតកូវីដ-១៩

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំសាងសង់ទីតាំងតម្កល់ព្រះពុទ្ធ រូប “មានជ័យបារមីតេជះឈ្នះ កូវីដ-១៩” នៅ ទីឈាប្បនដ្ឋាន បូជាសព អ្នកកេីតកូវីដ-១៩ ដែលមា នទីតាំងនៅភូមិភ្នំជញ្ជាំង សង្កាត់ ទឹក ថ្លា ក្រុង សិរីសោភ័ណ ដែលទុកជាទីសក្ការៈបូជា។

នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២១ ថ្នាក់ដឹកនាំនៃខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ទីតាំងតម្កល់ព្រះពុទ្ធរូប ដែលមានកម្ពស់ ៣,៥ម៉ែត្រ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំមន្ត្រីរាជការ បានចូលរួមផងដែរ។

ការសាងសង់ទីតាំងតម្កល់ព្រះពុទ្ធរូបខាងលេី គឺដេីម្បីរៀបចំទុកជាទីកន្លែងគោរពសក្ការៈបូជា សម្រាប់បងប្អូសាច់ញាតិអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ក៏ដូចជាទុកជាទីតាំងប្រវត្តិសាស្រ្តមួយ ក្រៅពីការសាងសង់តម្កល់ព្រះពុទ្ធរូបហេីយនោះ កន្លែងទៅរដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានរៀបចំសាងសង់ មច្ឆាបូជាសពអ្នកកើតកូវីដ-១៩ ដែលដំណេីរការសាងសង់បានប្រមាណ ៧០%ហេីយ ដោយក្នុងទីតាំងឈាប្បនដ្ឋាន ក្រៅពីសម្រាប់បូជា សព ក៏មានទីតាំងសម្រាប់បញ្ចុះសពបងប្អូនខ្មែរឥស្លាម ចិនផងដែរ ។

សូមបញ្ជាក់ថា ផងដែរថា ៖ យោងតាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ គិតត្រឹមគិតចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី២៤ ខែធ្នូ នេះ មានចំនួនសរុប ៣៦៣នាក់៕ ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner