ឯកឧត្តម ចាយ បូរិន បាននាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ)ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១
ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកឃោសនាអប់រំនៃយុជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និង លោកជំទាវ បាននាំយកអំណោយសម្ភារសម្រាប់បម្រេីផ្នែកសុខាភិបាលរួមមាន អាវពេទ្យ PPE ៥០០អាវ ម៉ាស់ ២កេស ជែលលាងដៃ ១កេស និងថវិការចំនួន៣លានរៀល របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស ការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនចំពោះលោកគ្រូអ្នកគ្រូពេទ្យ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបុគ្កលិកនៃការិយាល័យសុខាភិបាលស្រុកតំបែរ ទាំងអស់ ដោយក្តីនឹករលឹក

និងការគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាជនទូទៅដែលកំពុងរស់នៅ តាមបែបគន្លងថ្មីនៃបរិបទកូវីដ-១៩ ដោយត្រូវបន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាល គឺ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា សម្ភារដែលឯកឧត្តមនាំយកមកផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល បន្ទាប់ពី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «អគារពិនិត្យ ព្យាបាល ជំងឺទូទៅ តេជោសែន តំបែរ» កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

ឯកឧត្តម ចាយ បូរិន ក៏បានស្នើឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុករួមសហការគ្នា បន្តចុះអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឲ្យចេះថែរក្សាសុខភាពដោយខ្លួនឯង បើទោះបីជាកម្ពុជា មានអត្រាឆ្លងកូវីដ-១៩ទាប តាមរយៈការប្រុងប្រយ័ត្នគ្រប់ពេល សូមកុំមើលស្រាលជំងឺនេះឲ្យសោះ ព្រោះជំងឺនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយទោសបីពិភពលោករកឃើញវ៉ាក់សាំងការពារក្តីក៏យើងនៅតែប្រុងប្រយ័ត្នជានិច្ច គឺឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើម៉ាស់ឱ្យបានជាប្រចាំ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កាតព្វកិច្ចរបស់គ្រូពេទ្យយើង គឺត្រូវផ្សារភ្ជាប់ជាមួយមនោសញ្ចេតនា រវាងគ្រូពេទ្យ និងអ្នកជំងឺ
យើងត្រូវចាត់ទុកអ្នកជំងឺ ដូចជាបងប្អូនជាគ្រួសាររបស់យើងអីចឹង មានន័យថា គាត់ជា យើងសប្បាយរីករាយជាមួយគាត់ បើគាត់ឈឺធ្ងន់ធ្ងរ យើងក៏ពិបាកចិត្ដជាមួយគាត់។

ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរស្រុក-ឃុំ-ភូមិ គ្រូពេទ្យស្ម័គ្រចិត្ត លោកគ្រូអ្នកគ្រូពេទ្យ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលខិតខំបំពេញការងារសុខាភិបាលយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក ក៏ដូចជាត្រូវបន្តការងារផ្ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ពិសេសបន្តរួមគ្នា ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដើម្បីកុំឲ្យជំងឺនេះ មានការឆ្លងដល់សហគមន៍។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner