អធិការនគរបាលក្រុងប៉ោយប៉ែត បានចុះទៅសួរសុខទុក្ខ និង បាននាំយក អំណោយសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនទៅប្រគល់ជូន គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

បន្ទាយមានជ័យ ៖ កាលពី រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចុះទៅសួរសុខទុក្ខ និង បាននាំយក អំណោយ សម្ភារៈប្រើប្រាស់ ប្រចាំថ្ងៃ និងថវិកាមួយចំនួនទៅប្រគល់ជូន គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពី ថ្ងៃ ទី ២២ ឆ្នូ ២០២១ នៅក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នៅក្នុងឱកាសនោះ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់មន្ត្រីជំនាញ ធ្វើសៀវភៅស្នាក់នៅ ដល់គ្រួសារងគ្រោះដោយភ្លើងឆេះផ្ទះផងដែរ ព្រមទាំងបានចង្អុលបង្ហាញ មន្ត្រីជំនាញ ឱ្យណែនាំ ដល់គ្រួសាររងគ្រោះ ដាក់ពាក្យបណ្ដឹង ដើម្បីកសាង ផលិតអត្តសញ្ញាណប័ណ្ណ ថ្មី ដើម្បីរៀបចំឯកសារ អត្តសញ្ញាណ ឡើងវិញ ផងដែរ ។
សម្ភារៈ និង ថវិកាដែលប្រគល់ជូនគ្រួសាររងគ្រោះរួមមាន
ថវិកាចំនួន ៣១០.០០០រៀល. អង្ករ ១០០គីឡូក្រាម . ទឹកសុទ្ធ ២០យួរ . មី ០៤កេស . ទឹកត្រី ០១ យួរ .ទឹកស៊ីអ៊ីវ ០១យួរ.
ប្រេងឆា០៥លីត្រចំនួន ០១ពីដុង កន្ទេលចំនួន ០១ . មុងចំនួន ០១ ភួយចំនួន ០១ .ម៉ាស់ចំនួន ១០ដុំ . ប៊ីចេងចំនួន ០១គីឡូ .ស្កសរ ០១ គីឡូ . ចានបាយ ១០ . ចានសម្លចំនួន ១០ .ស្លាបព្រា ០១ឡូផងដែរ៕ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner