ឯកឧត្តម វង សូត ៖ ឲ្យមន្ត្រីCPPត្រូវស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ និងការលេីកកម្ពស់ជីវភាព

ត្បូងឃ្មុំ ៖ ឯកឧត្ដម វង សូត បានជម្រុញលេីកទឹកចិត្តដល់មន្ត្រីCPP ក្នុងមូលដ្ឋានត្រូវខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទីជូនគណបក្ស ដេីម្បីប្រជាជន មានការសុខសន្តិភាព និងផ្តល់ការអភិវឌ្ឍន៍ជាបន្តទៀតជូនពលរដ្ឋ។

ការថ្លែងបែបនេះនៅ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញ សន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំដូនតី។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម វង សូត បានជម្រុញលេីកទឹកចិត្តដល់សមាជិកសមាជិកាគណបក្ស CPP ទាំងអស់ត្រូវខិតខំប្រឹងប្រែងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ លេីការផ្តល់សេវាសាធារណៈប្រចាំថ្ងៃ និងការលេីកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែល្អប្រសេីរ។ ឯកឧត្តម ប្រធាន បានបញ្ជាក់ទៀតថា ដោយឈរលេីគោលការណ៍ប្រជាធិបតេយ្យគណបក្សប្រជាជនកម្ពុជា គឺមានសិទ្ធិបោះឆ្នោតជ្រេីសរេីសតំណាងខ្លួនដោយពេញចិត្ត និងគាំទ្រស្នាដៃដឹកនាំ និងអ្វីដែលគណបក្សរក្សាគោលការណ៍នោះគឺ រក្សាចាស់ បង្កេីតថ្មី ជានិច្ច។

ជាមួយគ្នានេះ ឯកឧត្តម វង សូត ក៍បានអំពាវនាវដល់មន្ត្រី គណបក្សប្រជាជនកម្ពុជា គឺត្រូវឈរលេីគោលការណ៍ ជ្រេីសយកបេក្ខជន ដែលមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រមេីមេីលយុវជនដេីម្បីបន្តវេន តាមរយៈ ការបោះឆ្នោត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ប្រធាន បានឲ្យសមាជិកសមាជិកាជា មន្ត្រីបក្ស សកម្មជន បក្ស ទាំងអស់ ត្រូវបន្តរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍន៍បន្តទៀត របស់ស្នាដៃគណបក្ស ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ ព្រោះថាកូវីដមិនភ្លេចយេីងទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហេីយជាពិសេសនោះត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសេីរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner