បុរសម្នាក់ជិះម៉ូតូ Zoomer X មកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រះមុនីវង្សថ្មី លិចខ្លួនបាត់ ដោយមិនដឹងមូលហេតុ

ភ្នំពេញ  ៖  មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីងដល់អ្នកដំណេីរ  និងសមត្ថកិច្ច  កាលពីវេលាម៉ោង៨យប់  ថ្ងៃទី២៥  ខែធ្នូ  ឆ្នាំ២០២១  ខណៈបុរសម្នាក់បានជិះម៉ូតូ Zoomer X មួយគ្រឿងមកលោតទឹកសម្លាប់ពីលេីស្ពានព្រះមុនីវង្សថ្មី  ក្នុងសង្កាត់ចាក់អង្រែលេី  ខណ្ឌមានជ័យ  បណ្ដាលឲ្យលិចខ្លួនបាត់បន្សល់ទុកម៉ូតូនៅលេីស្ពាន  ។ 
 ជនរងគ្រោះដែលលិចទៅក្នុងទឹកទន្លេក្រោមស្ពានព្រះមុនីវង្សថ្មី  នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ  ដោយបន្សល់ម៉ូតូមួយគ្រឿងម៉ាក  ហុងដា  Zoomer X ពណ៌ខៀវ  ពាក់ស្លាកលេខភ្នំពេញ  1FH-8616 ,  មួកកួបចំនួន១,  បាយឆា២ប្រអប់  នៅលេីស្ពាន  ។ 
 តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា  មុនកេីតហេតុនោះគឺ  គេឃេីញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងមកលេីស្ពានព្រះមុនីវង្សថ្មី  ហេីយឈប់ម៉ូតូនៅលេីស្ពាន  និងឈរមួយសន្ទុះដោយមិនដឹងគិតអ្វីនោះទេ  រីឯប្រជាពលរដ្ឋក៏មិននឹកស្មានថារូបគេគិតខ្លីនោះដែរ ។ បន្ទាប់មកបុរសរងគ្រោះក៏ឡេីងលេីបង្កាន់ដៃស្ពានលោតចុះក្រោមលិចទឹកបាត់តែម្ដង  ទេីបបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ  និងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកេីតហេតុភ្លាមៗ  ។ 
  ក្រោយកេីតហេតុ  គេសង្កេតឃេីញថា  នៅជុំវិញក្រោមស្ពានពុំមានអ្នកនេសាទ  ឬកងកម្លាំងសម្រាប់ជួយសង្គ្រោះនោះទេ  ទេីបសមត្ថកិច្ចមូលដ្ឋានបានត្រឹមយកសម្ភារៈរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល  ចាក់អង្រែលេី  ដេីម្បីប្រគល់ឲ្យក្រុមគ្រួសារ  សាច់ញាតិនៅពេលក្រោយ  ខណៈដែរជនរងគ្រោះ  សមត្ថកិច្ចមូលដ្ឋាននៅបន្តស្វែងរកបន្ថែមទៀត៕ ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner