ការប្រលងបាក់ឌុប នៅខេត្តកំពង់ឆ្នាំងមាន ៨មណ្ឌល ស្មើ ១៦៣បន្ទប់ និងមានបេក្ខជនប្រលងចំនួន ៤០៦១ នាក់

កំពង់ឆ្នាំង ៖ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិនៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានផ្ដាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ត្រូវយកចិត្តទុកដាក់ប្រមូលនូវចំណេះដឹងដែលខ្លួនមាន ប្រឡងយកសញ្ញាបត្រ ដើម្បីធ្វើការងារចិញ្ចឹមជីវិត គឺជាប់មិនចេះគឺធ្លាក់ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថាសូមប្អូនប្អូនជាបេក្ខជនយើងកុំលួចចម្លងគ្នា និងសុំកុំលួចមើលរឿងដាក់ប្រ៊ីយ៉ុងតាមខ្លួនករណីនេះប្រសិនបើគណៈកម្មការរៀបចំការប្រឡងពិសេសអង្គភាពប្រឆាំងអំពើពុករលួយចាប់បាននឹងធ្លាក់
ដោយស្វ័យប្រ វត្តិ ។

ជាមួយនេះដែរសូមបេក្ខជនរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិងគោរពវិន័យឲ្យបានល្អក្នុងពេលប្រឡង ជាចុងក្រោយសូមចូលរួមទាំងអស់គ្នាក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំនិង៣ការពារដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា ។

ដោយឡែកសម្រាប់ការត្រួតពិនិត្យវិញ្ញាសារប្រលងគឺបានដំណើរការទៅតាមកម្មវិធីដែលគ្រោងទុកដោ យមានគណៈកម្មាការប្រលងថ្នាក់ខេត្ត ថ្នាក់ជាតិចូលរួមត្រួតពិនិត្យដាក់វិញ្ញាសារ គឺមានសុវត្ថិភាពល្អដោយមានការចូលរួមចុះហត្ថលេខាពីបេក្ខជនប្រឡងទទួលស្គាល់ជាផ្លូវការផងដែរ ។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា សម្រាប់សម័យប្រឡងសញ្ញាប័ត្រទុទិយភូមិឆ្នាំសិក្សា២០២១នេះ ខេត្តកំពង់ឆ្នាំងមានបេក្ខជនប្រឡងចំនួន ៤០៦១នាក់ ដោយចែកចេញជា ៨មណ្ឌល និងមាន ១៦៣ បន្ទប់ ៕
សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner