ពុំមានបេក្ខជនប្រឡងបាក់ឌុប នាំ យកឯកសារចូលមណ្ឌលប្រឡងនិង ខណៈក្រសួងអប់រំឱ្យបេក្ខជនគោរពវិន័យបើពុំនោះនឹងធ្លាក់ស្វ័យប្រវត្តិ

រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឬហៅបាក់ឌុប នាសម័យប្រឡង ២៧ ធ្នូ ២០២១ នាព្រឹកថ្ងៃទី១នេះគេពុំ មានបេក្ខជននាំយកសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗចួលមណ្ឌលប្រឡងឡើយ។

ក្រសួងអប់រំបានបញ្ជាក់ឱ្យដឹងថា”បេក្ខជនបានគោរពតាមការណែនាំរបស់គណៈមេប្រយោគ និងបទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយពុំបាននាំចូលនូវសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗឡើយ”។ ទាក់ទិនទៅនឹងការប្រឡងនេះដែរក្រសួងអប់រំ យុវជន និងកីឡាបានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។

សូមបញ្ជាក់ថាចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា)៕ ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner