លោកជំទាវ អភិបាលខេត្តកោះកុង បានអញ្ជើញបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង

ក្នុងពិធីបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃសំខាន់សម្រាប់ប្អូនៗ ជាបេក្ខជនទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ក្នុងការសរសេរកិច្ចការឲ្យបានល្អ និងត្រឹមត្រូវតាមអ្វីដែលបានសិក្សាកន្លងមក ខ្ញុំសូមជូនពរប្អូនៗទាំងអស់ឲ្យបានទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរទៀតផង។ ថ្ងៃនេះផងដែរ ជាក្តីសង្ឃឹមរបស់ឪពុក ម្តាយគ្រប់ៗរូប ពួកគាត់រំពឹងយ៉ាងមុតមាំថាប្អូនៗពិតជាអាចឆ្លងផុត វិញ្ញាសារនេះ នឹងអាចបន្តការសិក្សានៅថ្នាក់ឧត្តមបន្តទៀត ដើម្បីយកចំណេះដឹងមកបម្រើសង្គម ព្រមទាំងជួយលើកកម្ពស់ជីវភាពគ្រួសារ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner