អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកវិញ្ញាប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០២១ នាវិទ្យាល័អូរអំបិល

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបេីកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០២១ នៅវិទ្យាល័យ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក ឈូ ប៊ុនរឿងប្រធានមន្ទីរអប់រំ យុវជនកីឡាខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ ដំណើរការប្រឡងជាមួយថ្នាក់ដឹកនាំគណ:មេប្រយោគថា ប្រឡងនេះ នាឆ្នាំនេះ នឹងមានការត្រួតពិនិត្យសុខភាពជាពិសេសស។ ទោះយ៉ាងណា ប្រធានមណ្ឌលនៅតែមានសិទ្ធិអនុញ្ញាតិប្រឡងបានដដែល គ្រាន់តែស្ថិតនៅដោយឡែកបើបេក្ខជនមានអាក្ការ:ក្តៅ ខ្លួន ក្អកនិងហៀរសំបោរខ្លាំងជាដើម ។

លោកបន្តថា សម្រាប់ខេត្តបន្ទាយមានជ័យ នាឆ្នាំនេះ មានបន្ទប់ប្រឡងមានចំនួន១៩៩ និងបេក្ខជនប្រឡងក្នុងបញ្ជីសរុបរួមមានចំនួន៤.៩៤៧នាក់/ ស្រី២.៦៣៦នាក់ ។ ក្នុងនោះ ភាគច្រើនជាបេក្ខជនចំណេះទូទៅ និងក្រៅពីនោះបេក្ខជនស្វៃរិន ចំនួន២៧២នាក់/ស្រី១០៦នាក់ ។ បេក្ខជនបំពេញវិជ្ជា ៤១១នាក់ / ស្រី៩៧នាក់ ។

ចំពោះ មណ្ឌល ប្រឡង មានចំនួន ៧មណ្ឌល ក្នុងនោះមានមណ្ឌល ១/វិទ្យាល័យសិរីសោភ័ណមាន៣០បន្ទប់ ២/វិទ្យាល័យសម្តេចឪ ចំនួន៣០បន្ទប់៣/សាលាបឋមសិក្សាហ៊ុនសែនសូភី ចំនួន២៩បន្ទប់ ៤/សាកលវិទ្យាល័យគ្រប់គ្រង់និងសេដ្ឋកិច្ច ( UME)ចំនួន៣០បន្ទប់ ៥/វិទ្យាល័យហ៊ុនសែនខ្លាកូនចំនួន២៥បន្ទប់ ៦/ វិទ្យាល័យសកពនអូរអំបិលចំនួន៣០បន្ទប់ និង ៧/សាកលវិទ្យាល័យជាតិមានជ័យ ចំនួន២៥បន្ទប់ ។
ចំពោះគណៈ:មេប្រយោគសរុបរួមចំនួន៦៤៣នាក់ ស្រី១៩៨នាក់ ។ឯអង្គភាពគាំទ្រ / អ្នកសង្កេតការណ៍ ការពារ មានយុវជនសសយក ពេទ្យ កងកម្លាំង អង្គភាពប្រឆាំងអំពើពុករលួយ សរុប៧៣៩នាក់/ ២៤៥នាក់ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបានគូសបញ្ជាក់ថា ការប្រឡងឆ្នាំ២០២១នេះ យើងបានធ្វើការរៀបចំដំណើរដោយរលូតទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សារាចរណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តន៍វិធានការសុខាភិបា ៣ការពារ និង៣កុំ បង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយមានការត្រួតពិនិត្យសុខភាពជាមុន ពាក់ម៉ាស បាញ់អាល់កុលជាដើម និងរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ មានកម្លាំងនគរបាល អាវុធហត្ថ និងការចូលរួមសម្របសម្រួលពីយុវជនសសយកផងដែរ។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ក៍បានផ្ញើសារជូនពរក្មួយៗទាំងអស់ សុខភាពល្អ សុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមកប្រឡង និងសូមអោយប្រឡងជាប់ ព្រមទាំងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ៕ដោយ៖ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner