បេក្ខជនប្រឡងបាក់ឌុបព្រឹកថ្ងៃទី១ មានបញ្ហាសុខភាព ២៥ករណី

រាជធានីភ្នំពេញ៖ ការប្រឡងថាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឬហៅបាក់ឌុប នាសម័យប្រឡង ២៧ ធ្នូ ២០២១ នាព្រឹកថ្ងៃទី១កន្លងមកមានបេក្ខជនដែលមានបញ្ហាសុខភាពផ្ទាល់ខ្លួនសរុប២៥ករណីនិងបេក្ខជនមានជំងឺកូវីដ១៩ ជាកីឡាការិនីដែលដាក់ឱ្យប្រឡងដោយឡែកចំនួន២នាក់។

ក្រសួងអប់រំបានបញ្ជាក់ឱ្យដឹងថាចំពោះករណីបេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់អោយប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៧ នាក់ និងបេក្ខជនមានបញ្ហាសុខភាពដ៏ទៃទៀតចំនួន ១៦ នាក់។ក្រៅពីនេះសម្រាប់បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ និងវិជ្ជមានជំងឺកូវីដ-១៩ អាចបន្តការប្រឡងបន្តក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខភិបាល និងអាជ្ញាធរពាក់ព័ន្ធ។

សូមបញ្ជាក់ថាការប្រឡងបាក់ឌុបនៅរសៀលថ្ងៃទីមួយនារសៀលថ្ងៃទី ២៧ខែធ្នូឆ្នាំ ២០២១ គឺថ្នាក់វិទ្យាសាស្រ្ត ម៉ោង១៤,០០-១៥,៣០ គីមីវិទ្យា(៩០នាទី)និងម៉ោង១៤,០០-១៥,០០ភាសាបរទេស។ដោយឡែកចំពោះថ្នាក់វិទ្យាសាស្រ្តសង្គមវិញម៉ោង១៤,០០-១៥,៣០ ភូមិវិទ្យា(៩០នាទី) និងម៉ោង១៦,០០-១៧,០០ ភាសាបរទេស៕ដោយ៖ដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner