សកម្មភាពបេក្ខជនចូលមណ្ឌលប្រឡងនារសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១

បេក្ខជនទាំងអស់បាន ចូលក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២៧ ធ្នូ ២០២១។

គណៈមេប្រយោគ និងសិស្សានុសិស្សគ្រប់រូប បានស្តង់កម្តៅ ពាក់ម៉ាស់ លាងសម្អាតដៃ រក្សាគម្លាត ព្រមទាំងអនុវត្តតាមវិធានការសុខភាព និងសុវត្ថិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( គីមីវិទ្យា និងភាសាបរទេស) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ភូមិវិទ្យា និងភាសាបរទេស)៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner