អាជ្ញាធរខេត្តបានជំរុញឲ្យសិស្សានុសិស្សទាំងអស់ដែលប្រឡងត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព គោរពតាមវិន័យ ល័ក្ខខ័ណ្ឌកំណត់ និងបម្រាមផ្សេងៗ ស្របតាមពាក្យថា អ្នកចេះ គឺជាប់

សៀមរាប ៖ ក្នុងឱកាសបើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យសម្តេចឪ នាព្រឹកថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនិងត្រូវគោរពតាមវិន័យលក្ខណ្ឌ័កំណត់និងបម្រាមទាំងឡាយរបស់ក្រសួងអប់រំយុវជននិងកីឡាព្រមទាំងគោរពនិងស្តាប់តាមការណែនាំរបស់អនុរក្សចៀសវាងប្រព្រឹត្តិផ្ទុយនូវការណែនាំនិងលក្ខណ្ឌ័កំណត់ផ្សេងៗជាពិសេសក្នុងការបើកបរមកប្រឡងត្រូវរក្សាសុវត្ថិភាពនិងប្រុងប្រយត្ន័ក្នុងការបើកបរយានយន្តឱ្យបានជាប្រចាំ ។

ឯកឧត្តម មានប្រសាសន៍កោតសរសើរដល់ការរៀបចំរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្តថា ការប្រឡងនេះឃើញថា ទិដ្ឋភាពជារួម គឺមានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរទាំងបេក្ខជនមកប្រឡងក៍ប្រកាន់ខ្ជាប់នូវវិន័យ និងគោរពពេលម៉ោងបានទៀងទាត់ គ្រប់សមាសភាពគណៈកម្មការក៍ចាត់ចែងដំណើរការប្រឡងទៅតាមតួនាទីភារកិច្ចប្រកបដោយរលូនផងដែរ ។

ជាមូយគ្នានោះ លោក ពិន ប្រាកដ អភិបាលរងខេត្ត ក៍បានណែនាំ និងផ្តាំផ្ញើមួយចំនួនដល់ក្មួយៗសិស្សានុសិស្ស ជាបេក្ខជនទាំងប្រឡងពីរភេទ ត្រូវយកចិត្តទុកដាក់ទាំងអស់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឈានទៅទទួលលទ្ឋផលល្អ ។

តាមរបាយការណ៍របស់លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តសៀមរាប បានឲ្យដឹងថា៖ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០.២០២១នេះ មានចែកចេញជា ១២មណ្ឌលប្រឡង មាន ៣៥៧បន្ទប់ បេក្ខជនដាក់ពាក្យប្រឡងសរុប ៨ពាន់៨៣២នាក់ ស្រី៥ពាន់៣៨នាក់ ក្នុងនោះវិទ្យាសាស្ត្រពិត មាន៤មណ្ឌល មាន១១២បន្ទប់ ចំនួន២ពាន់៧៥៦ នាក់ ស្រី ១ពាន់៧៧១នាក់ និង វិទ្យាសាស្ត្រសង្គមមាន៨មណ្ឌល មាន២៤៥បន្ទប់ មានចំនួន៦ពាន់៧៦នាក់ ស្រី៣ពាន់២៦៧នាក់ ។

វិញ្ញាសារប្រឡង មាន ១០មុខវិជ្ជា គឺគណិតវិទ្យា , ភាសាខ្មែរ ,គីមីវិទ្យា ភូមិវិទ្យា , ប្រវត្តិវិទ្យា , ពលរដ្ឋវិទ្យា , ផែនដីវិទ្យា , រូបវិទ្យា , ជីវៈវិទ្យា និង ភាសារបរទេស ។ នេះ ខេត្តសៀមរាបមានមណ្ឌលប្រឡង ជាមួយគ្នានោះក៍មានសមាសភាពគណៈកម្មការចំរុះ រួមមានគណៈកម្មការមេប្រយោគ.គណៈកម្មការអប្បមាទ.ប្រធាន អនុប្រធានមណ្ឌល.គណៈកម្មការត្រួតពិនិត្យអគារ.គណៈកម្មការកណ្តាល.គណៈកម្មការអនុរក្ស មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងគ្រូពេទ្យប្រចាំការគ្រប់មណ្ឌល ជាពិសេសស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៍មានគណៈកម្មការក្រុមការងារតាមដានពិនិត្យសុខភាព និងមានការពិនិត្យកំដៅមុនពេលចូលប្រឡងយ៉ាងហ្មត់ចត់ផងដែរ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner