អ្នកវិទ្យាសាស្ត្ររកឃើញសត្វដ៏ធំបំផុតដែលមិនធ្លាប់មាននៅលើផែនដី ហើយវាជាសត្វឈ្មោលសមុទ្រ

បរទេស៖ នៅក្នុងសម័យកាល និងប្រព័ន្ធភូគព្ភសាស្ត្រសម័យទំនើបរបស់យើង សត្វ Neogene និង cetaceans គឺជាសត្វដែលគេស្គាល់ថា ធំជាងគេបំផុតនៅលើផែនដី ប៉ុន្តែការរកឃើញថ្មីពីសំណាក់អ្នកបុរាណវិទ្យា អាចនឹងបង្វែររូបភាពនៃសត្វដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក។

សត្វសមុទ្រដ៏ធំសម្បើមមួយក្បាលមកពីយុគសម័យដាយណូស័រដំបូង បានបង្ហាញថា ប្រភេទសត្វ ichthyosaurus មានការវិវត្តន៍ទៅជាសមាមាត្រដ៏ធំសម្បើម លឿនជាងស្តេចនៃមហាសមុទ្របច្ចុប្បន្ន។ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយ ដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ។ យោងតាមការសិក្សាចុងក្រោយ សត្វល្មូនសមុទ្រប្រភេទ ichthyosaurs ដែលជាក្រុមសត្វល្មូនសមុទ្ររាងដូចត្រីដែលរស់នៅក្នុងសមុទ្រសម័យកាលដាយណូស័រក្នុងប្រភេទ និងបរិមាណដ៏ធំ បានអភិវឌ្ឍទៅជាទំហំដ៏ធំសម្បើមក្នុងរយៈពេលត្រឹមតែ 2.5លានឆ្នាំប៉ុណ្ណោះ។ នៅក្នុងទស្សនវិស័យវិវត្តន៍, យោងតាមការស្រាវជ្រាវបានបង្ហាញថា ត្រីបាឡែនបានយកជិត 90% នៃការវិវត្តន៍រយៈពេល 55លានឆ្នាំរបស់ពួកវា ដើម្បីសម្រេចបាននូវទំហំដ៏ធំដែលសត្វល្មូនសមុទ្រ ichthyosaurs បានវិវត្តទៅជា 1% ដំបូងនៃដំណើរវិវត្តន៍ 150លានឆ្នាំរបស់ពួកវា។ យោងតាមលោក Lars Schmitz សាស្ត្រាចារ្យរងផ្នែកជីវវិទ្យានៅមហាវិទ្យាល័យ Scripps ក្នុងទីក្រុង Claremont រដ្ឋកាលីហ្វ័រញ៉ា ដែលត្រូវបានដកស្រង់សម្តីបាននិយាយអំពីរបកគំហើញនេះថា យោងទៅតាម LiveScience អ្នកស្រាវជ្រាវបានរកឃើញថា សត្វល្មូនសមុទ្រ ichthyosaurs វិវត្តន៍ភាពយក្សលឿនជាងត្រីបាឡែន នៅក្នុងសម័យកាលដែលពិភពលោកស្ថិតនៅ។

គួរបញ្ជាក់ថា ហ្វូស៊ីលរបស់សត្វល្មូនសមុទ្រ ichthyosaurs​ ត្រូវបានគេរកឃើញនៅភ្នំ Augusta ភាគឦសាននៃរដ្ឋ Nevada ក្នុងឆ្នាំ 1998 ដោយក្រុមអ្នកស្រាវជ្រាវ៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner