សហភាពអឺរ៉ុបមានផែនការជំរុញការវិនិយោគលើឧស្ម័នធម្មជាតិ និងថាមពលនុយក្លេអ៊ែរ ដែលជាសកម្មភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពបរិស្ថាន

ព្រុចសែល៖ សហភាពអឺរ៉ុបបានរៀបចំផែនការជំរុញការវិនិយោគលើឧស្ម័នធម្មជាតិ និងថាមពលនុយក្លេអ៊ែរ ដែលជាសកម្មភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពបរិស្ថាន ខណៈការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលសហភាពអឺរ៉ុបមានគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផែនដីដល់សូន្យនៅត្រឹមឆ្នាំ ២០៥០។

គណៈកម្មការអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានពិចារណាលើការដើរតួនាទីសម្រាប់ឧស្ម័នធម្មជាតិ និងនុយក្លេអ៊ែរ ជាមធ្យោបាយមួយ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរឆ្ពោះទៅរកអនាគតដែលអាចកកើតឡើងវិញបានដ៏ច្រើនលើសលុប។ បារាំង និងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងភាគខាងកើតបានជជែកគ្នាយ៉ាងពេញទំហឹងចំពោះបញ្ហាថាមពលនុយក្លេអ៊ែរជានិរន្តរភាព ដោយលើកឡើងពីការកើនឡើងនៃតម្លៃថាមពលថា ជាហេតុផលសម្រាប់ជម្លោះ។ ប៉ុន្តែ​​អាល្លឺម៉ង់​ដែល​ជា​សមាជិក​ប្រឆាំង​នុយក្លេអ៊ែរ​បានប្រញាប់​សម្ដែង​ការ​ជំទាស់របស់ខ្លួនទៅ​នឹង​គោលនយោបាយនេះ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងអាកាសធាតុអាល្លឺម៉ង់លោក រ៉ូបឺត ហាប៊េគ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការដាក់ស្លាកថាមពលនុយក្លេអ៊ែរថា មាននិរន្តរភាព គឺខុសព្រោះវាជាបច្ចេកវិទ្យាដែលមានហានិភ័យខ្ពស់។ លោកបានចង្អុលបង្ហាញពីផលប៉ះពាល់រយៈពេលវែងនៃកាកសំណល់វិទ្យុសកម្មលើមនុស្ស និងបរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការអឺរ៉ុបនឹងបញ្ចប់គោលនយោបាយនេះនៅចុងខែមករា ដើមឆ្នាំ២០២២នេះ ហើយនឹងបង្ហាញវាដល់ប្រទេសជាសមាជិក និងសភាអឺរ៉ុប៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner