ក្រសួងព័ត៌មានស្វាគមន៍អ្នកវិនិយោគកូរ៉េធ្វើវិនិយោគទន់ផ្នែកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានប្រកាសស្វាគមន៍ចំពោះក្រុមអ្នកវិនិយោគទន់កូរ៉េ ដែលមានបំណងធ្វើការវិនិយោគទន់ផ្នែកបច្ចេកវិទ្យាឌីជីថល នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យនេះកាន់តែប្រសើរឡើងថែមទៀត ។
ខណៈអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគទន់កូរ៉េជួបពិភាក្សាការងារកាលពីពេលកន្លងទៅ នៅទីស្តីការក្រសួងព័ត៌មានលោក សុខ ប្រសិទ្ធិរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ក្នុងនាមក្រសួងព័ត៌មានលោកស្វាគមន៍ចំពោះអ្នកវិនិយោគទន់កូរ៉េ ដែលមានបំណងធ្វើការវិនិយោគផ្នែកបច្ចេកវិទ្យាឌីជីថល នៅក្នុងប្រទេសកម្ពុជា ។
លោកលើកឡើងថា ការវិនិយោគនឹងចូលរួមចំណែកអភិវឌ្ឍន៍វិស័យព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជាកាន់តែប្រសើរថែមទេ ។ ពីព្រោះវិស័យព័ត៌មានវិទ្យាបានកំពុងដើរតួនាទីសំខាន់មួយដែលក្នុងប្រទេសកម្ពុជា ។ក្រសួងព័ត៌មានបានចាត់ទុកវិស័យព័ត៌មាននេះសំខាន់ណាស់ដោយសារក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក៏បានកំណត់វិស័យជាវិស័យមួយអាទិភាពផងដែរ ។ សម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជានេះដែរ លោករដ្ឋលេខាធិការក៏បានស្នើឲ្យអ្នកវិនិយោគទន់កូរ៉េធ្វើការសិក្សាផ្នែកច្បាប់នៅក្នុងប្រទេសកម្ពុជាឲ្យបានល្អ និងធ្វើការគោរពច្បាប់នៅក្នុងប្រទេសកម្ពុជាដែលកំពុងមានធរមានផងដែរ ។
លោក សុខ ប្រសិទ្ធិ ក៏បានលើកឡើងថា ទោះបីជាកម្ពុជាមានច្បាប់ជាច្រើនក្តីក៏ច្បាប់ទាក់ទងនឹងវិស័យព័ត៌មានវិទ្យានេះ កម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដូច្នេះអ្នកត្រូវធ្វើសហការសិក្សាជាបណ្តាក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាមុននឹងឈានដល់ធ្វើការវិនិយោគ ។លោកក៏បានលើកឡើងថាវិស័យព័ត៌មានរាជរដ្ឋាភិបាលមានការគាំទ្រលើការប្រើប្រាស់ប៉ុន្តែក៏មាន ព្រួយបារម្ភចំពោះការមិនមានច្បាប់គ្រប់គ្រងបច្ចេកវិទ្យាប្លុកឆេងផងដែរ ។ លោកបន្ថែមថា គាំទ្រការវិនិយោគលើវិស័យព័ត៌មានវិទ្យានៅកម្ពុជា ដោយតម្លាភាព គុណភាព សុក្រឹត្យភាព ហើយស្នើចុះបញ្ជីក្រុមហ៊ុនដោយគោរពច្បាប់កម្ពុជា។
ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការបានលើកឡើងថា លោកធានាថា កម្ពុជាសន្តិភាពស្ថេរភាពនយោបាយ និងភាពអសន្តិសុខអ្វីកើតឡើងជាដាច់ខាតដែលអាចធ្វើឲ្យអ្នកវិនិយោគទាំងអស់មិនថា កូរ៉េអាចមកធ្វើការវិនិយោគបានពីព្រោះក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីមានភាពរីកចម្រើនខ្លាំង និងអនុញ្ញាតឲ្យមានអំពើសន្តិសុខណាមួយកើតឡើងជាដាច់ខាត ។
លោកសម្តែងក្តីសង្ឃឹមក្រុមហ៊ុនកូរ៉េ ដែលមកធ្វើការវិនិយោគទន់នឹងមានការគាំទ្រលើវិស័យច្បាប់កម្ពុជា ។ ចំណែកក្រសួងព័ត៌មានចំនងមិត្តភាពច្រើនជាមួយកូរ៉េរហូតដល់មានការចុះហត្ថលេខាមួយចំនួនទៀត ។ចំណែកលោកបណ្ឌិត ណាចុង ស៊ិកតំណាងក្រុមហ៊ុនដ័ធំរបស់កូរ៉េW&K ដែលមានបំណងវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថលបានលើកឡើងថា ក្នុងរយៈពេលដែលលោកមកទស្សនៈកិច្ចក្នុងប្រទេសកម្ពុជាមួយសប្តាហ៍នោះឃើញថា អតីតកាលរបស់កម្ពុជា និងបច្ចុប្បន្នមានការផ្លាស់ប្តូរច្រើន ពិសេសផ្លួវនឹងព្រលានយន្តហោះបានបង្កើតឡើងយ៉ាងល្អ ។
លោកថា ការធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយសារកម្ពុជាមានសន្តិភាព ស្ថេរភាពនយោបាយ ។ ក្រៅពីអ្វីដែលលោកមានបំណងវិនិយោគលោកក៏មានគំនិតធ្វើការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាក៏ដូចជា ផ្នែកឌីជីថល់យុវជនកម្ពុជាឲ្យបានចេះដឹងកាន់តែខ្លាំងបន្ថែមទៀតផងដែរ ។
លោកបន្តថា ប្រទេសកូរ៉េមានភាពរីកចម្រើនផ្នែកព័ត៌មានវិទ្យាហើយសង្ឃឹមថា កម្ពុជាក៏បានមានភាពរីកចម្រើនលើកវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានេះផងដែរ ៕