ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើសារលិខិតរំលឹកខួបទិវា៧មករា (Video Inside)
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញប្រជាពលរដ្ឋត្រូវបន្តធ្វើដំណើរទៅមុខក្រោម ដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ត្រជាក់របស់ព្រះមហាក្សត្រ ដោយរួមគ្នាប្តូរផ្តាច់ថែរក្សាសន្តិភាពដោយមិនឱ្យបុគ្គលណា បឬបរទេសណាមកបំផ្លាញបានឡើយ។
ប្រសាសន៍ថ្លែងជំរុញនេះ បានធ្វើឡើយតាមរយៈសារលិខិតអបអរ និង រំលឹកខួបទិវា៤៣ឆ្នាំថ្ងៃ៧មករាដែលបំបាត់ចោលទាំងស្រុងនូវរបបកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថាជា របបខ្មែរក្រហមកាប់សម្លាប់មនុស្ស។
កម្ពុជាក្នុងឆ្នាំ២០២២នេះ បើទោះបីជាស្ថានភាពឆ្លងជម្ងឺកូវីដ-១៩បានធូរ ស្រាល ជាងមុនក៏ដោយ, ភាពអ៊ឹកអធិកនៃទិវា៧មករា មិនបានរៀបចំឡើយ ដោយសារតែក្តីបារម្ភនឹងវីរុសឆ្លងរាត ត្បាត ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុងដែលជាមេរោគឆ្លងរាលដាលលឿនបំផុតគួរឱ្យខ្លាច។
សារលិខិតរបស់សម្តេច តេជោ ហ៊ុន សែន សរសេរថា «រយៈពេល៤៣ឆ្នាំមកនេះ ផ្តើមពីជ័យជម្នះ៧មករា យើង បានធ្វើដំណើរលើផ្លូវមួយប្រកបដោយភាពបត់បែន និងគ្រោះថ្នាក់បំផុត តែជាផ្លូវដ៏ត្រឹមត្រូវដែលបានធានាដល់ ភាពស្ថិតស្ថិរគង់វង្សនិងរីកចំរើននៃមាតុភូមិកម្ពុជា។
សារលិខិតបានបន្តថា «ដោយក្តាប់ជាប់នូវមេរៀនពិសោធន៍ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ប្រជាជាតិយើង បានជ្រើសរើសយករបបនយោបាយនិងសង្គមរបស់ខ្លួន ប្រកបដោយ ភាពឯករាជ្យដែលស្របទៅនឹងលក្ខណៈប្រវត្តិសាស្ត្រ ស្ថានភាពសង្គម សេដ្ឋកិច្ច វប្បធម៌កម្ពុជាព្រមទាំងការ វិវត្តន៍នៃសភាពការណ៍ក្នុងប្រទេសនិងក្រៅប្រទេស ដោយមិនរាថយចំពោះឧបសគ្គនិងការសាកល្បងគ្រប់បែប យ៉ាង និងមិនឳនក្បាលចំពោះការកៀបសង្កត់គំរាមកំហែងនានា»។
សារលិខិតរបស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវពលរដ្ឋ សួមបន្តរួបរួមសាមគ្គីគ្នាជាធ្លុង មួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ត្រជាក់នៃអង្គព្រះមហាក្សត្រដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗទៀតក្នុង ការកសាងនិងការពារមាតុភូមិជាទីស្នេហា ឆ្ពោះទៅរកអនា គតដ៏រុងរឿងដែលពុំមានការកើតឡើងជាថ្មីទៀត នូវអំពើប្រល័យពូជសាសន៍ សង្គ្រាមនិងការបែកបាក់ផ្ទៃក្នុង ជាតិដូចពេលមុននោះឡើយ។ សាររបស់សម្តេចបានអំពាវនាវពលរដ្ឋត្រូវពួតដៃគ្នា រួមចិត្តតែមួយប្តូរផ្តាច់ថែ រក្សាសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ ការពាររាល់សមិទ្ធផលសង្គមជាតិដែលសម្រេចបានតាំងពីថ្ងៃជ័យ ជំនះ៧មករាឱបានគង់វង្ស មិន ឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ។