ម៉ាស៊ីនចម្រោះទឹកស្អាតដែលបានផ្តល់ជូនវិទ្យាល័យ បឹងត្របែក នឹងរួមចំណែកធ្វើឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានទទួលទឹកបរិភោគប្រកបដោយសុវត្ថិភាព និងកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក

ដើម្បីចូលរួមលើកកម្ពស់ធនធានមនុស្ស និងជាការគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្អូនៗយុវជន ស.ស.យ.ក រាជធានីភ្នំពេញ និង មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន បានបំពាក់ជូននូវម៉ាស៊ីនចម្រោះទឹកស្អាតជូនដល់វិទ្យាល័យបឹងត្របែកសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានទទួលទានទឹកស្អាត ទឹកមានគុណភាព និងសុវត្ថិភាពជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ដល់ការលូតលាស់ទាំងផ្នែកបញ្ញា និងស្មារតី។

ការប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាត ក៏ជាការចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិចផងដែរ។ សកម្មភាពនេះនឹងរួមចំណែកដោះស្រាយបញ្ហាប្លាស្ទិក ការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ ប្លាស្ទិក និងមេត្រីបរិស្ថានក្នុងកម្មវិធីសិក្សារបស់សាលារៀន ដែលជាយន្តការដ៏មានប្រសិទ្ធភាពជួយលើកទឹកចិត្តឱ្យសិស្សានុសិស្សគ្រប់កម្រិតឱ្យស្រឡាញ់ និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា។

#ហូបទឹកមានសុវត្ថិភាព
#ហូបទឹកគ្រប់គ្រាន់
#កាត់បន្ថយដបប្លាស្ទិក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner