កំលាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយខណ្ឌដូនពេញ បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោសឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់
ភ្នំពេញ៖ អធិការនគរបាលខណ្ឌឬស្សីកែវ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត បានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌ សហការជាមួយកលាំងអធិការដ្ឋានខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ ឈានទៅបង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃ) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៥៖៣០នាទី នៅចំណុចផ្លូវលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ។
មន្ត្រីនគរបាលខណ្ឌ បានឱ្យដឹងថា ដោយមានបទបញ្ជារពីអធិការនគរបាលខណ្ឌឬស្សីកែវ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត កម្លាំងនគរបាលខណ្ឌ បានសហការជាមួយកលាំងអធិការដ្ឋានខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃ)
នៅចំណុចខាងលើ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់រួមមាន៖
១-ឈ្មោះ ផល សែមប៉ាទ្រីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន
២-ឈ្មោះ សេង វិច្ឆ័យ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរគ្មាន
៣-ឈ្មោះ សុទ្ធ ជីវន្ត័ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរគ្មាន
៤-ឈ្មោះ ជូរ ដេវីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ។ សម្ភារះដកហូតរួមមាន៖
- ម៉ូតូ១គ្រឿងម៉ាកស្កុបពីពណ៍ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 1IH 9523
-ទូរសព្ទចំនួន៣គ្រឿងម៉ាក Iphone12proពណ៌ទឹកមាស Iphone 7pluse ទឹកមាស Iphone6 pluseពណ៌ទឹកមាស។
បច្ចុប្បន្ន កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាងអោយអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយប៊ុនធី និងវណ្ណលុក