ពួករត់ពន្ធគ្រឿងញៀនវាយប្រហារភូមិតូចដោយប្រើដ្រូននៅម៉ិកស៊ិក
ភូមិតូចមួយនៃរដ្ឋ MICHOACAN ម៉ិកស៊ិក ជាទីលាននៃការវាយប្រហារដោយដ្រូន ប្រហែលជាការវាយប្រហាររៀបចំឡើង ដោយពួករត់ពន្ធគ្រឿងញៀន។
បណ្ដារូបភាពដែលថតបានបង្ហាញពីភាពសា.ហាវនៃការវាយប្រហារនោះ។ ដ្រូន១គ្រឿងផ្ទុកគ្រឿងផ្ទុះ បានវាយប្រហារភូមិនេះនៃទីក្រុង TEPALCATEPEC រដ្ឋ MICHOACAN កាលពីថ្ងៃទី១០ ខែមករា កន្លងទៅនេះ។ កាសែត EL UNIVERSAL បានរាយការណ៍៍ពីការវាយប្រហារនេះ ទើបកាលពីថ្ងៃទី១៧ ខែមករា។ ត្រូវបាញ់ធ្លាក់ដ្រូននេះ ដែលបញ្ជាពីចម្ងាយ មានភ្ជាប់កាមេរ៉ាមួយដោយកាមេរ៉ានោះ បានថតវីដេអូមួយមានរយៈពេល២នាទី បង្ហាញពីទិដ្ឋភាពនៃការវាយប្រហារ។ វីដេអូនោះត្រូវបានផ្សាយព្រោងព្រាតតាមបណ្ដាញសង្គម ដោយគេឃើញដ្រូននោះទម្លាក់គ្រាប់បែកច្នៃនានា និងឃើញអណ្ដាតភ្លើងត្រង់កន្លែងគ្រាប់បែកផ្ទុះ និងការរត់ចេញរបស់ប្រជាជន។
កាសែតម៉ិកស៊ិកមួយទៀត គឹកាសែត LA KORNADA រៀបរាប់ថា នោះជាការវាយលុកដែលមនុស្សម្នាក់អាចរងរបួស ធ្វើឡើងដោយក្រុមរត់ពន្ធគ្រឿងញៀ.ន JALISCO NOUVELLE GENERATION ឬ CJNG។ ការវាយប្រហារសំដៅលើបណ្ដាសមាជិកកងជីវពលស្វ័យការពារមួយ។ កាសែត EL UNIVERSAL លើកពីការវាយប្រហារមួយប្រឆាំងជំរំជនភៀសខ្លួនមួយ ដែលទទួលអ្នកភៀសខ្លួនមកពីទីក្រុង១ទៀតនៃរដ្ឋនោះ។ ក៏មានការវាយប្រហារក្នុងថ្ងៃជាមួយគ្នានេះ ប្រឆាំងភូមិតូចៗដទៃទៀតនៃទីក្រុងនោះដែរ៕