ព្រឹត្តិការណ៍ប្រចំាថ្ងៃ២៤-មករា-២០២២

មាតិកាព័ត៌មាន

L1-   សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ដែលជាអំណោយ របស់ប្រទេសប៉ូឡូញ នៅយប់ស្អែកនេះ ខណៈយុទ្ធនាការ ចាក់វ៉ាក់សាំង កំពុងបន្ត និងបានបង្ហាញប្រសិទ្ធភាព តាមរយៈការមិនមានករណីមរណភាពថ្មី រយៈពេល ៣សប្តាហ៍មកហើយ ៕ …ឃ្លីប… (រូបភាពឯកសារ + អត្ថបទ អាន កាត់ត វណ្ណលុក)

C11- ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី និងលោកជំទាវ ព្រមទាំងក្រុមការងារ  អញ្ជើញចែកអំណោយដល់ ប្រជាពលរដ្ឋក្រីក្រចំនួន២២៥គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…៣៖០០

N01- ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថា ២០ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤០នាក់ (ករណីនាំចូល១៥នាក់ និងសហគមន៍២៥នាក់), ជាសះស្បើយ១៩នាក់៕ឃ្លីប(អាន កាត់ត សុខ ណេត)

N02-ក្រសួងសាធារណការ ប្រកាសបើកដំណើរការសាកល្បង មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ពោធិ៍សែនជ័យ-អូដឹម៕ឃ្លីប(អាន កាត់ត សុខ ណេត)

N06- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា៕ឃ្លីប(អាន កាត់ត សុខ ណេត)

ខេត្តក្រចេះ

N05- គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកប្រសព្វបានបើកសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៤ឆ្នាំ២០១៧ .២០២២ និងទិសដៅ៥បន្ត ឆ្នាំ២០២២.២០២៧៕ឃ្លីប(អាន កាត់ត សុខ ណេត)

ខេត្តសៀមរាប

N04- សន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៤ឆ្នាំ២០១៧ .២០២២ របស់គណៈកម្មាធិការគណបក្សឃុំវ៉ារិន  ស្រុក វ៉ារិន ខេត្តសៀមរាប៕ឃ្លីប(អាន កាត់ត សុខ ណេត)

រាជធានីភ្នំពេញ

SB1- ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានី ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ៕  ឃ្លិប …( រូបភាព៖លោក  ថេត វិចិត្រ អត្ថបទ+កាត់ត ៖ លោក ហេង សម្បត្តិ សម្លេង ៖ អ្នកនាង រ័ត្ន ចរិយា )

R13- ពីកម្មវិធីសូមជូនបទយកការណ៍បង្ហាញពី សមិទ្ធិផលនៃសហគមន៍ជនជាតិភាគតិចក្នុងតំបន់គម្រោងរេដបូកកែវសីមា៕ឃ្លីប(ផលិតដោយ VAYO) 8.4

វគ្គទី២ ព័ត៌មានសេដ្ឋកិច្

១-     រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ ការបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺពិតជាឆ្លើយតបតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» សំដៅរួមចំណែកបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ៕..ឃ្លីប..(ផលិតដោយលោក ឈឹម ទីណា + លោក ស៊ី សុគន្ធបុត្រា)

២-    ក្រុមហ៊ុន PCDR បើកសម្ពាធដាក់លក់ឱសថធម្មជាតិ ឯកទ្ទេសផ្នែក រលៀក សន្លាក់ ឆ្អឹងនិងសរសៃ មកពីប្រទេសឥណ្ឌាជាផ្លូវការនៅកម្ពុជា ៕..ឃ្លីប..(ផលិតដោយលោក ឈឹម ទីណា + លោក ស៊ី សុគន្ធបុត្រា)

វគ្គទី៣ ព័ត៌មានអន្តរជាតិ

១-     របាយការណ៍៖ លោក ចូ បៃដិន កំពុងសម្លឹងមើលការដាក់ពង្រាយកងទ័ពទៅកាន់អឺរ៉ុបខាងកើត រដ្ឋបាល់ទិក ចំពេលមានភាពតានតឹងកើនឡើង ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

២-    សហរដ្ឋអាមេរិកបញ្ជាអោយក្រុមគ្រួសារបុគ្គលិកស្ថានទូតប្រចាំអ៊ុយក្រែនចាកចេញពីប្រទេសនេះ ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

៣-    រុស្ស៊ីព្រមានអង់គ្លេសប្រឆាំងនឹងការបង្កហេតុដែលល្ងង់ខ្លៅ និងគ្រោះថ្នាក់ទាក់ទងនឹងរដ្ឋប្រហារនៅអ៊ុយក្រែន ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

៤-     ក្រសួងការបរទេសរុស្ស៊ី៖ លោកខាងលិចប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍ជំរុញផលប្រយោជន៍ក្នុងតំបន់ ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

វគ្គទី៤ ព័ត៌មានកីឡាជាតិ-អន្តរជាតិ

១-     កីឡាករវាយកូនគោលជាតិ និងអន្តរជាតិ បង្ហាញការគាំទ្រការរៀបចំព្រឹត្តិការណ៍ប្រកួតរបស់ស៊ីធីហ្គោល ព្រោះបានផ្តល់ឱកាសឲ្យពួកគេអភិវឌ្ឍសមត្ថភាព ៕

២-    ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង ស្នើអោយកីឡាករ កីឡាការិនី ត្រូវពង្រឹងសមត្ថភាពត្រៀមដណ្តើមមេដាយ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា  ៕

៣-    ស្ថានិកកង់ភ្នំ បញ្ជាក់ថា ទីលានភ្នំគីរីរម្យ នៅតែជាកន្លែងរៀបចំដ៏ល្អ និងស្តង់ដាសម្រាប់ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ  ៕( ផលិតដោយ លោក ចាន់ វិចិត្រ , សារ៉ាន់ ទីងី , ជាវ ចន្ធូ )

វគ្គទី៥ ព័ត៌មានអាស៊ាន

១-     សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី កុំព្រហើន និងកុំមានសម្តីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន៕ឃ្លីប(អាន កាត់ត សុខ ណេត)

២-    ក្នុងឆ្នាំ២០២១ ការលក់រថយន្តក្នុងស្រុករបស់ថៃ បានធ្លាក់ចុះ ៤.២ ភាគរយ ដោយសារកង្វះបន្ទះឈីប និងវិបត្តិកូវីដ-១៩ ៕ឃ្លីប.ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner