ទីបំផុតឡាន​ហោះ​ AirCar នឹងត្រូវផលិតដាក់លក់លើទីផ្សារនាពេលខាងមុខ ក្រោយ​ទទួលបាន​វិញ្ញាបនប័ត្រ​ទទួល​ស្គាល់​ជា​ផ្លូវការពីអាជ្ញាធរស្លូ​វ៉ាគី

ប្រាទីស្លាវ៉ា៖ នៅទីបំផុត អាជ្ញាធរ​ដឹកជញ្ជូនរ​បស់ប្រទេស​ស្លូ​វ៉ាគី ​បាន​ចេញ​វិញ្ញាបនបត្រ​នៃ​ភាព​ស័ក្តិសម​សម្រាប់​ការហោះហើរ​ដល់​រថយន្តម៉ូដែល AirCar ដែល​ជា​ជំហាន​ដំបូង​ឆ្ពោះទៅរក​ការផលិតរថយន្តហោះ​បាននេះ​ដើម្បីដាក់​លក់​លើ​ទីផ្សារ​។​ ឡាន​ហោះ AirCar បានបញ្ចប់​ការហោះហើរ​ឆ្លង​ទីក្រុង​លើកដំបូង​របស់​ខ្លួន​នៅ​ខែមិថុនា ឆ្នាំ២០២១​។​

ប្រភពបានអោយដឹងថា ឡានហោះដ៏ទំនើប​នេះ​ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន BMW ចំណុះ ១,៦លីត្រ ហើយ​ត្រូវការ​ផ្លូវ​រត់​ត្រឹមតែ ៣០០ម៉ែត្រ​ប៉ុណ្ណោះ​ដើម្បី​ហោះ​ឡើង​។​ វា​មាន​ល្បឿន​ហោះហើរ​រហូតដល់ ១៧០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​និង​អាច​ហោះ​បាន​ចម្ងាយ ១ពាន់គីឡូម៉ែត្រ​។​ ដំណើរការ​ប្រែកាយ​ពី​ឡាន​ទៅ​ជា​យន្តហោះ​គឺ​ប្រើ​ពេល​មិន​ដល់​៣​នាទី​នោះ​ឡើយ​។ អ្វីៗ​គឺ​ស្វ័យប្រវត្តិ​ទាំងអស់ ដូច្នេះ​គ្រាន់តែ​ចុច​ប៊ូ​តុង​តែមួយ ​វា​នឹង​ធ្វើ​អ្វីៗ​ដោយ​ខ្លួនឯង​។

ស្ថាបនិក ​និង​ជា​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន KleinVision ជា​ក្រុមហ៊ុន​រចនា​ និង​ផលិត​គំរូ​នៃ​រថយន្តហោះ គឺ​លោក Stefan Klein បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា វា​គឺជា​ការបញ្ជាក់​ជា​ផ្លូវការ និង​ចុងក្រោយ​នៃ​សមត្ថភាព​របស់​យើង ​ក្នុង​ការផ្លាស់ប្តូរ​ការធ្វើ​ដំណើរ​ចម្ងាយ​មធ្យម​ជា​រៀងរហូត​​៕ ប្រភព៖ Asianewsday

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner