ក្រសួងបរិស្ថាន ប្រគល់ធុងសំរាមដល់សាលារៀន៧ក្នុងខណ្ឌច្បារអំពៅ ដេីម្បីរួមចំណែកក្នុងការលេីកកម្ពស់បរិស្ថានសិក្សានៅតាមសាលារៀន

ដេីម្បីរួមចំណែកក្នុងការលេីកកម្ពស់បរិស្ថានសិក្សានៅតាមសាលារៀន នារសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារបាននាំយកធុងញែកសំរាម មានរចនាបថអង្រុត និងក្អម សរុបចំនួន ១៤ធុង ទៅប្រគល់ជូនសាលារៀន ចំនួន ០៧ទីតាំង (ជំហានទី១) ដែលជាការគាំទ្ររបស់ក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងគណៈអភិបាលខណ្ឌច្បារអំពៅ ស.ស.យ.ក.ខណ្ឌ តំណាងការិយាល័យអប់រំខណ្ឌ គណៈគ្រប់គ្រងសាលា និងនាយកសាលា នៅក្នុងកម្មវិធី សំណេះសំណាលជាមួយសិស្សានុសិស្ស និងប្រគល់-ទទួលធុងញែកសំរាម ចំនួន២កម្មវិធី៖

កម្មវិធីទី១៖ បានប្រគល់-ទទួលធុងញែកសំរាម ចំនួន ០៦ធុង ជូនសាលា ដូចខាងក្រោម៖
១- សាលាបឋមសិក្សាច្បារអំពៅទី១ ចំនួន ០២ធុង
២- សាលាបឋមសិក្សាឬស្សីស្រស់ ចំនួន ០២ធុង
៣- សាលាបឋមសិក្សាបឹងឈូកប្រជ៉ំវង្ស ចំនួន ០២ធុង

កម្មវិធីទី២៖ បានប្រគល់-ទទួលធុងញែកសំរាម ចំនួន ០៨ធុង ជូនសាលារៀន សរុប០៤ រួមមាន៖
៤- វិទ្យាល័យច្បារអំពៅ ចំនួន ០៤ធុង
៥- សាលាបឋមសិក្សាក្ដីតាកុយ ចំនួន ០១ធុង
៦- អនុវិទ្យាល័យក្ដីតាកុយ ចំនួន ០១ធុង
៧- សាលាបឋមសិក្សាមជ្ឈឹមវ័ន ចំនួន ០២ធុង។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner