តំបន់ការពារធម្មជាតិនៅកម្ពុជា ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅ នៃប្រភេទសត្វជិតផុតពុជ និងរងគ្រោះថ្នាក់ជាសាកល

ប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្រ្ត៖ Rusa unicolor) ត្រូវថតបាននៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះ។ ប្រើសស្បូវរស់នៅតាមតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង រួមទាំងព្រៃល្បោះ។

ប្រើសស្បូវជាថនិកសត្វតិណាសី ស្ថិតក្នុងត្រកូលប្រើសដែលមានមាឌធំជាងគេ។ នៅលើដងខ្លួន មានរោមពណ៌ប្រផេះស្ទើក្រម៉ៅ និងនៅលើកមានរោមញឹកវែងសណ្ឋានជាប្រែង។ វារកស៊ីនៅពេលព្រលប់ និងពេលរលឹម ហើយសំរាកនៅពេលថ្ងៃតាមព្រៃក្រាស់ៗ។

ប្រើសស្បូវចូលចិត្តស៊ីដីច្រាប ជាពិសេសប្រើសឈ្មោលដែលកំពុងលូតលាស់ស្នែង ហើយមានជារៀងរាល់ឆ្នាំរដូវកាច់ស្តែងនៅអំឡុងខែកក្កដា-កញ្ញា។ សត្វព្រៃប្រភេទនេះ មានវត្តមាននៅភូមិភាគខាងជើង និរតី និងភូមិភាគឦសាន នៃប្រទេសកម្ពុជា។ ប្រើសស្បូវជាប្រភេទសត្វមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner