គ្រាប់រ៉ុក្តែតរបស់ SpaceX ទទួលជោគជ័យ ក្នុងការបញ្ជូនផ្កាយរណបស៊ើបការណ៍សម្ងាត់ថ្មីបំផុតរបស់សហរដ្ឋអាមេរិកទៅកាន់ទីអវកាស

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកមួយរូបនៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា ផ្កាយរណបចារកម្មដ៏ថ្មីបំផុតរបស់ខ្លួនត្រូវបានបាញ់បង្ហោះដោយជោគជ័យចូលទៅកាន់គន្លងតារាវីថី តាមរយៈការរុញច្រានដោយគ្រាប់រ៉ុក្តែត ហ្វល់ខុន ៩ (Falcon 9) របស់ក្រុមហ៊ុន ស្ពេសអ៊ិច (SpaceX)។

គ្រាប់រ៉ុក្តែតនេះត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ១២និង២៧នាទីត្រង់ថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ចេញពីមូលដ្ឋានទ័ពអាកាស វ៉ាន់ឌេនប៊ឺក (Vandenberg) នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​។ នេះបើតាមការិយាយស្រាវជ្រាវជាតិ (NRO) ដែលទទួលបន្ទុកកិច្ចការកម្លាំងអវកាសអាមេរិក បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ ទីភ្នាក់ងារខាងលើនេះបានបញ្ជាក់ថាបន្ទាប់ពីបញ្ជូនផ្កាយរណបស៊ើបការណ៍ ដែលមានឈ្មោះ NROL-87 ចូលទៅកាន់គន្លងតារាវិថីហើយនោះ ក្រោយមកទៀតគ្រាប់រ៉ុក្តែត  ហ្វល់ខុន ៩ បានវិលត្រឡប់មកចុះចតនៅលើដីវិញនៅឯមូលដ្ឋានដដែលនេះ។

បើតាមសេចក្តីថ្លែងការណ៍ ផ្កាយរណបស៊ើបការណ៍ NROL-87 ត្រូវបានរចនា សាងសង់ និងដំណើរការដោយការិយាយស្រាវជ្រាវជាតិ (NRO) ដែលទទួលបន្ទុកកិច្ចការកម្លាំងអវកាសអាមេរិក ដើម្បីគាំទ្រដល់បេសកកម្មឈ្លបយកការណ៍របស់ខ្លួន៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner