សម្បុកសត្វកុកពាក់អំបោះ ញាស់កូនបានចំនួនខ្ពស់បំផុត នៅដែនជម្រកសត្វព្រៃលំផាត់នាឆ្នាំ២០២១

ភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវ បានបង្ហាញថាបានរកឃើញ សម្បុកសត្វកុកពាក់អំបោះនៅដែនជម្រកសត្វព្រៃលំផាត់ មានចំនួនប្រាំបីសម្បុក ត្រូវបានញាស់ដោយជោគជ័យ និងមានកូនសរុបចំនួន ១៥ក្បាល។ លទ្ធផលស្រាវជ្រាវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ដោយអង្គការ Bird Life In Cambodia និងបាន បញ្ជាក់ ថាក្នុងឆ្នាំ២០២១ កូនសត្វដែលញាស់បានជោគជ័យ ជា ចំនួនខ្ពស់បំផុតបើប្រៀបធៀបនឹងរដូវបន្តពូជមុនៗ។

លទ្ធផលពងកូនសត្វកុកពាក់អំបោះ នៅដែនជម្រកសត្វ ព្រៃលំផាត់ ដែលមានទីតាំងក្នុងភូមិសាស្រ្តខេត្តរតនគីរី និងមណ្ឌលគីរី រយៈពេលប្រាំឆ្នាំចុងក្រោយ ដោយចាប់ផ្តើម កត់ត្រា សម្បុករបស់កុកពាក់អំបោះលើកដំបូងនៅឆ្នាំ ២០១៧ ហើយនៅពេលនោះបានកត់ត្រាបានប្រាំបីសម្បុក និងកូនញាស់ជោគជ័យបានត្រឹមតែ ប្រាំក្បាល។ សូមបញ្ជាក់ថា កុកពាក់អំបោះត្រូវបានចាត់ចូលក្នុងបញ្ជី ក្រហមពិភពលោក IUCN ជាប្រភេទជិតរងការគម្រាមកំហែង ហើយចំនួនរបស់វានៅលើពិភពលោកកំពុងមានការធ្លាក់ចុះ។

បក្សីប្រភេទនេះត្រូវបានរកឃើញបន្តពូជជារៀងរាល់ឆ្នាំនៅដែនជម្រកសត្វព្រៃលំផាត់។ រដូវបន្តពូជរបស់បក្សី គឺចាប់បីខែ កក្កដា រហូតដល់ខែធ្នូ ហើយពួកវាចូលចិត្តធ្វើសម្បុកលើដើម ឈើធំៗ ដែលដុះនៅតាមមាត់ទន្លេ ឬអូរ។ នៅក្នុងរដូវបន្តពូជឆ្នាំ ២០២១ នេះ សម្បុកសត្វកុកពាក់ អំបោះចំនួនប្រាំបីសម្បុកត្រូវបានកត់ត្រាបាននៅដែនជម្រកសត្វ ព្រៃលំផាត់ដោយក្រុមការងាររបស់យើង។ សម្បុក សត្វ ទាំងអស់ត្រូវបានតាមដានពីការវិវឌ្ឍរបស់វា និងការពារពីការ រំខាននានា។ សត្វកុកពាក់អំបោះកំពុងរងគំរាមកំហែងដោយកត្តាមួយចំនួនដូចជា ការរំខានពីមនុស្ស ការបរបាញ់ និងការបាត់បង់ ទីជម្រក៕ ដោយៈ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner